F A Q s
I. F A Q
10. FAQ
1. តើការចុះបញ្ជីដីនៅប្រទេសកម្ពុជាចែកចេញជាប៉ុន្មាន ? អ្វីខ្លះ?
ការចុះបញ្ជីដីធ្លីនៅកម្ពុជា មានការបែងចែងជាបីប្រភេទ រួមមាន៖
- ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
- ការចុះបញ្ជីដីធ្លីបំពេញបន្ថែម
- ការចុះបញ្ជីដីធ្លី ដាច់ដោយដុំ ។
2. ដូចម្តេចដែលហៅថាប្លង់រឹង តើប្លង់រឹងមានអ្វីខ្លះ ?
ប្លង់រឹង គឺជាឯកសារផ្លូវការ បង្ហាញពីកម្មសិទ្ធិដីធ្លី ឬអចលនទ្រព្យ ដែលមានភាពត្រឹមត្រូវតាមច្បាប់នៅកម្ពុជាហើយចេញជាផ្លូវការដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលទទួលស្គាល់កម្រិតជាតិ។ ប្លង់រឹងមានច្រើនប្រភេទដូចជា៖
- ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ
- វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
- ប្លង់ប្រពន្ធ័ LMAP
- ប័ណ្ណដីធ្លី
- ប័ណ្ណសម្គាស់សិទ្ធិ ។
3. តើការចុះបញ្ជីអំពីការផ្ទេរប័ណ្ណកម្មសិទ្ធិអចលនវត្ថុមានន័យដូចម្តេច ?
ការចុះបញ្ជីអំពីការផ្ទេរប័ណ្ណកម្មសិទ្ធិអចលនវត្ថុ គឺជាការចុះបញ្ជីផ្លាស់ប្តូឈ្មោះពីឈ្មោះម្ចាស់កម្មសិទ្ធិករទី១ ទៅជាឈ្មោះម្ចាស់កម្មសិទ្ធិករ ទី២ នៅពេលមានការ ទិញលក់អចលនវត្ថុ ដើម្បីអោយត្រឹមត្រូវតាមនិតិវិធីរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ។
4. តើការចុះបញ្ជីអំពីការផ្ទេរប័ណ្ណកម្មសិទ្ធិអចលនវត្ថុ ចែកចេញជាប៉ុន្មាន ? អ្វីខ្លះ?
- ការផ្ទេរសិទ្ធិអចលនវត្ថុ ដោយការទិញ-លក់ផ្តាច់
- ការផ្ទេរសិទ្ធិអចលនវត្ថុ ដោយប្រទានកម្ម ឬអំណោយផ្តាច់
- ការផ្ទេរសិទ្ធិអចលនវត្ថុ ដោយសន្តតិកម្ម
5. តើការចុះបញ្ជីអំពីការផ្ទេរប័ណ្ណកម្មសិទ្ធិអចលនវត្ថុដោយការទិញ-លក់ផ្តាច់ជាអ្វី ?
ការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុដោយការទិញ-លក់ផ្តាច់ មិនមានអានុភាពនោះទេបើមិនបានធ្វើការចុះបញ្ជីអំពីការផ្ទេរប័ណ្ណកម្មសិទ្ធិអចលនវត្ថុ ដោយយោងតាមបទបញ្ញត្តិស្តីការចុះបញ្ជីអំពីការផ្ទេរប័ណ្ណកម្មសិទ្ធិអចលនវត្ថុ ពោលគឺ ដើម្បីអាចចាត់ចែងផ្ទេរកម្មសិទ្ធិបាន លុះត្រាតែគូភាគីត្រូវទៅបំពេញទម្រង់បែបបទ ដែលហៅថាទម្រង់លិខិតលក់ផ្តាច់ នៅរដ្ឋបាលសុរិយោដី និងផ្តិតស្នាមមេដៃនៅចំពោះមុខមន្រ្តី ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ដែលអចលនវត្ថុស្ថិតនៅ។
6. តើការចុះបញ្ជីអំពីការផ្ទេរប័ណ្ណកម្មសិទ្ធិអចលនវត្ថុដោយការទិញ-លក់ផ្តាច់ ចែកចេញជាប៉ុន្មានអ្វីខ្លះ ?
ការចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិអចលនវត្ថុ ដោយការទិញ-លក់ផ្តាច់ ចែកចេញជាពីរគឺ៖
- ការចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិអចលនវត្ថុ ដោយការទិញ-លក់ផ្តាច់ ទាំងមូល
- ការចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិអចលនវត្ថុ ដោយការទិញ-លក់ផ្តាច់ ជាចំណែក
7. តើការចុះបញ្ជីអំពីការផ្ទេរប័ណ្ណកម្មសិទ្ធិអចលនវត្ថុដោយប្រទានកម្ម ឬអំណោយផ្តាច់ជាអ្វី ?
ការផ្ទេរកម្មសិទ្ធិអចលនវត្ថុដោយប្រទានកម្ម ឬអំណោយផ្តាច់ គឺជាការផ្ទេរកម្មសិទ្ធិអចលនវត្ថុ ពីម្ចាស់មកអ្នកទទួលដោយមិនយកថ្លៃសំណង។ វាគឺជាទម្រង់មួយនៃការផ្ទេរសិទ្ធិតាមច្បាប់ក្រមរដ្ឋប្បវេណីកម្ពុជា។ ប្រទានកម្ម គឺជាកិច្ចសន្យាដែលភាគីម្ខាងបង្ហាញឆន្ទៈផ្តល់ឲ្យភាគីម្ខាងទៀតនូវទ្រព្យសម្បត្តិដោយមិនយកថ្លៃ ហើយភាគីម្ខាងទៀតយល់ព្រមទទួល ។
8. តើការចុះបញ្ជីអំពីការផ្ទេរប័ណ្ណកម្មសិទ្ធិអចលនវត្ថុដោយប្រទានកម្ម ឬអំណោយផ្តាច់ ចែកចេញជាប៉ុន្មានអ្វីខ្លះ ?
ការចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិអចលនវត្ថុ ដោយប្រទានកម្ម ឬអំណោយផ្តាច់ ចែកចេញជាពីរគឺ៖
- ការចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិអចលនវត្ថុ ដោយប្រទានកម្ម ឬអំណោយផ្តាច់ ទាំងមូល
- ការចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិអចលនវត្ថុ ដោយប្រទានកម្ម ឬអំណោយផ្តាច់ ជាចំណែក
9. តើការផ្ទេរសិទ្ធិអចលនវត្ថុ ដោយសន្តតិកម្មជាអ្វី ?
ការផ្ទេរសិទ្ធិអចលនវត្ថុ ដោយសន្តតិកម្ម គឺការផ្ទេរនូវសិទ្ធិ ឬកិច្ចព្រមព្រៀងពីម្ចាស់ដើមទៅម្ចាស់ថ្មី ដែលជាផ្នែកមួយនៃនីតិវិធីផ្ទេរអចលនវត្ថុ។ សន្តតិកម្ម គឺជាពាក្យសំដៅលើការផ្ទេរសិទ្ធិ និងកាតព្វកិច្ចរបស់បុគ្គលដែលបានស្លាប់ (មរតកជន) ទៅឱ្យអ្នកទទួលបន្ត (សន្តតិជន) តាមឆន្ទៈ ឬតាមច្បាប់ ហើយសន្តតិកម្ម វាជាដំណើរការផ្លាស់ប្តូរមរតក ឬទ្រព្យសម្បត្តិពីអ្នកស្លាប់ទៅអ្នកម្នាក់ ឬច្រើននាក់ ដែលអាចកើតឡើងតាមសន្យាមរតក (ឆន្ទៈ) ឬតាមការបែងចែកតាមច្បាប់។
10. តើកាបែងចែកសន្តតិកម្មចែកចេញជាប៉ុន្មាន ? អ្វីខ្លះ?
ក្នុងការបែងចែកសន្តតិកម្ម ចែកចេញជាពីរគឺ៖
- សន្តតិកម្មមានបណ្តាំ
- គ្មានបណ្តាំ ឬតាមច្បាប់
11. តើការស្នើសុំសន្តតិកម្ម កើតឡើងនៅពេលណា ? ហេតុអ្វីបានជាត្រូវធ្វើសន្តតិកម្ម ?
ការស្នើសុំសន្តតិកម្ម ធ្វើឡើងនៅពេល មរណៈភាពរបស់ ម្ចាស់អចលនវត្ថុ ។ ការស្នើសុំសន្តតិកម្ម ធ្វើឡើងនៅពេលដែលម្ចាស់ប័ណ្ណកម្មសិទ្ធិបាន ស្លាប់ហើយ បានបន្សស់ ទុកនូវអចលនវត្ថុ មកអោយញាតិនៃ ម្ចាស់អចលនវត្ថុ តាមសាលក្រមរបស់តុលាការ ឬសន្តតិកម្ម ។
12. តើការចុះបញ្ជីអំពីការផ្ទេរប័ណ្ណកម្មសិទ្ធិអចលនវត្ថុ អ្នកផ្ទេរប័ណ្ណកម្មសិទ្ធិត្រូវបង់ពន្ធអ្វីខ្លះ?
នៅពេលដែលធ្វើការចុះបញ្ជីអំពីការផ្ទេរប័ណ្ណកម្មសិទ្ធិអចលនវត្ថុ ម្ចាស់អចលនវត្ថុ ត្រូវបង់ពន្ធដូចជា៖
- ពន្ធប្រថាប់ត្រា
- ពន្ធលើអចលនទ្រព្យ
- ពន្ធលើដីធ្លីមិនប្រើប្រាស់
13. តើការបង់ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ ត្រូវបានលើកលែងទៅលើករណីអ្វីខ្លះ ?
ការបង់ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ ត្រូវបានលើកលែងទៅលើករណីដូចជា៖
- អចលនទ្រព្យដែលមានតម្លៃតិចជាងឬស្មើ ១០០ ០០០ ០០០ (មួយរយលាន) រៀល
- អចលនទ្រព្យដែលជាដីកសិកម្ម
14. តើពន្ធប្រថាប់ត្រាលើការចុះបញ្ជីអំពីការផ្ទេរប័ណ្ណកម្មសិទ្ធិអចលនវត្ថុ មានករណីលើកលែង និង អនុគ្រោះពន្ធប្រថាប់ត្រាអ្វីខ្លះ ?
ការលើកលែងពន្ធប្រថាប់ត្រាត្រូវបានកំណត់យ៉ាងច្បាស់លាស់នៅក្នុងច្បាប់ស្តីពីសារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជាដើម្បីផ្តល់ការអនុគ្រោះដល់ករណីចាំបាច់មួយចំនួន។យោងតាមសៀវភៅណែនាំស្តីពីពន្ធប្រថាប់ត្រាចំណេះដឹងអំពីការលើកលែងពន្ធមានដូចខាងក្រោម៖
- ការទទួលកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់ដីក្នុងលក្ខណះសម្បទានពីរាជរដ្ឋាភិបាល សម្រាប់ជាប្រយោជន៍សេដ្ឋកិច្ចឬសង្គមកិច្ចពីដីឯកជនរបស់រដ្ឋដល់ជនក្រីក្រដែលខ្វះខាតដីសម្រាប់សាងសង់ទីលំនៅដ្ឋាន ធ្វើកសិឧស្សាហកម្ម ឬកសិកម្មជាលក្ខណៈគ្រួសារ ។
- ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យតាមរយៈការធ្វើសន្តតិកម្ម និងប្រទានកម្មលើកទី ១ ក្នុង "រង្វង់ញាតិ" ។
15. ក្នុងការចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិអចលនវត្ថុ តើមានសារៈសំខាន់អ្វីខ្លះ ?
ក្នុងការចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិអចលនវត្ថុ មានសារៈសំខាន់សម្រាប់អ្នកទទួលសិទ្ធិ នៅពេលធ្វើការទិញអចលនវត្ថុ ដូចខាងក្រោម៖
- មានសិទ្ធិជាម្ចាស់កម្មសិទ្ធិស្រប់ច្បាប់
- ការធានាភាពត្រឹមត្រូវ និងនិរន្តរភាពកំណត់ត្រាអចលនវត្ថុដោយធ្វើបច្ចុប្បន្នភាពបញ្ជីដីធ្លី
- មានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់លើអចលនវត្ថុដែលខ្លួនបានទិញ
- មានសិទ្ធិលើការលក់ កាដូរ ការធ្វើអំណោយ ឬតាមរយៈសន្តតិកម្ម ត្រូវអនុវត្តតាមបញ្ញតិនៃច្បាប់
- មានសិទ្ធិយកអចលនវត្ថុ ដាក់បញ្ជាំ ឬដាក់ធានាសម្រាប់ខ្ចីប្រាក់ ។
15. ក្នុងការចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិអចលនវត្ថុ តើមានសារៈសំខាន់អ្វីខ្លះ ?
ក្នុងការចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិអចលនវត្ថុ មានសារៈសំខាន់សម្រាប់អ្នកទទួលសិទ្ធិ នៅពេលធ្វើការទិញអចលនវត្ថុ ដូចខាងក្រោម៖
- មានសិទ្ធិជាម្ចាស់កម្មសិទ្ធិស្រប់ច្បាប់
- ការធានាភាពត្រឹមត្រូវ និងនិរន្តរភាពកំណត់ត្រាអចលនវត្ថុដោយធ្វើបច្ចុប្បន្នភាពបញ្ជីដីធ្លី
- មានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់លើអចលនវត្ថុដែលខ្លួនបានទិញ
- មានសិទ្ធិលើការលក់ កាដូរ ការធ្វើអំណោយ ឬតាមរយៈសន្តតិកម្ម ត្រូវអនុវត្តតាមបញ្ញតិនៃច្បាប់
- មានសិទ្ធិយកអចលនវត្ថុ ដាក់បញ្ជាំ ឬដាក់ធានាសម្រាប់ខ្ចីប្រាក់ ។
10. FAQ
I- Real Estates Agents/ Brokers (will write 2bogs)
A guide to Homebuyers on Property Transaction
1. When purchasing property in Cambodia, why is it considered a higher risk for a buyer to accept a "soft title" rather than a "hard title," and which government authority is responsible for issuing the latter ?
2- If a foreign individual wants to purchase property in Cambodia, what specific type of title allows them to have direct ownership in their own name, and what restriction exists regarding the floor level of the unit ?
A guide to Home Sellers on Property Transaction
1- Who is responsible for the 4% transfer tax, and what is the requirement regarding this tax before a transaction can be finalized?
2- What are the primary risks a seller faces if they attempt to navigate the Cambodian property transfer process without professional legal support?
II- Real Estates Lenders (will write 2bogs)
What Lenders Should Expect from Their Title Agent
1- What are the primary differences between a "Hard Title" and a "Soft Title" in Cambodia, and why does a soft title present a higher risk for lenders and property buyers?
2- Beyond simple ID verification, what specific documentation and regulatory checks must be performed to ensure a "legitimate" transfer of a commercial or corporate-owned property?
II- Real Estates Lenders (will write 2bogs)
What Lenders Should Expect from Their Title Agent
1- What are the primary differences between a "Hard Title" and a "Soft Title" in Cambodia, and why does a soft title present a higher risk for lenders and property buyers?
2- Beyond simple ID verification, what specific documentation and regulatory checks must be performed to ensure a "legitimate" transfer of a commercial or corporate-owned property?
Top 7 Title Issues That Can Delay Your Closing
1- What is the primary legal difference between a Hard Title and a Soft Title in terms of authority and security?
2-Why is it insufficient to check only a seller's ID when dealing with corporate-owned land in Cambodia, and what specific documents are required instead?
III- Home Buyers/Sellers (will write 2bogs)
Top 5 Things First-Time Homebuyers Need to Know
1. What do things every first-time homebuyer needs to know to today’s market?
How to Sell Your Property Safely.
1- What are the primary differences between "Hard Titles" and "Soft Titles" in Cambodia, and why is this distinction critical for a seller's due diligence?
2- What specific financial and tax obligations must a seller fulfill to ensure a legally compliant property transfer before the end of 2025?
Praesent blandit hendrerit justo sedegestas
Vivamus imperdiet condimentum diam, eget placerat felisconsectetur id. Donec eget orci metus, ac adipiscing nunc. Pellentesque fermentum ivamusimperdiet condimentum diam, eget placerat felis consectetur id. Donec eget orci metus, acadipiscing nunc.