វាក្យសព្ទ ទាក់ទង នឹង ការចុះបញ្ជីកម្មសិទ្ធិអចលនទ្រព្យ
Glossary related to Property Title Registration
វាក្យសព្ទ ក-ង
- កម្មសិទ្ធិ គឺជាសិទ្ធិពេញលេញជាម្ចាស់លើទ្រព្យ ដែលរួមបញ្ជូលទាំងសិទ្ធិប្រើប្រាស់សិទ្ធិអាស្រ័យផល និងសិទ្ធិចាត់ចែងលើទ្រព្យជាដើម ។
- Ownership is the full right as an owner over property, which includes the right to use, the right to derive benefits, and the right to dispose of the property, among others.
- កម្មសិទ្ធិករ កម្មសិទ្ធិករ សំដៅដល់បុគ្គលដែលជាម្ចាស់លើទ្រព្យអ្វីមួយ ។
- Owner An owner refers to an individual who possesses or holds ownership over a particular property.
- ក្រុង/ទីក្រុង ជាឯកតារដ្ឋបាលក្រោមខេត្ត ស្រដៀងនឹងស្រុក ដែលត្រូវបានតែងតាំងអភិបាលដោយអនុក្រឹត្យ និងគ្រប់គ្រងសង្កាត់-ភូមិ។
- Municipality / City is an administrative unit under a province, similar to a district, whose governor is appointed by a sub-decree and which manages communes and villages.
- ក្រសួងមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់និងសុរិយោដី (ម.ដ.ន.ស.ស) គឺសំដៅលើ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី។
- Ministry of Land Management, Urban Planning and Construction (MLMUPC) refers to the Ministry of Land Management, Urban Planning, Construction and Cadastre.
- ការចុះបញ្ជីអំពីការផ្ទេរប័ណ្ណកម្មសិទ្ធិអចលនវត្ថុ គឺជាការចុះបញ្ជីផ្លាស់ប្តូឈ្មោះពីឈ្មោះម្ចាស់កម្មសិទ្ធិករទី១ ទៅជាឈ្មោះម្ចាស់កម្មសិទ្ធិករ ទី២ នៅពេលមានការ ទិញលក់អចលនទ្រព្យ ដើម្បីអោយត្រឹមត្រូវតាមនិតិវិធីរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី។
- Transfer of Ownership Registration refers to the registration of a name change from the first owner to the second owner upon the purchase and sale of real estate, in order to comply with the procedures of the Department of Land Management, Urban Planning, Construction, and Cadastre.
- ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាការចុះបញ្ជីធំមួយទូទាំងតំបន់ (ឃុំ/សង្កាត់) ដោយគាំទំរងដោយនីតិវិធីច្បាប់ និងការរៀបចំទិន្នន័យដីធ្លីជាមូលដ្ឋានគ្រឹះ។ រដ្ឋាភិបាលជាអ្នក “ផ្តួចផ្តើម” និងកំណត់តំបន់ណាមួយថា ត្រូវបើកការចុះបញ្ជីជាប្រព័ន្ធ ហើយអាជ្ញាធរដែនដីធ្វើការវាស់វែងការកត់ត្រានិងចុះបញ្ជីដីនៅក្នុងមូលដ្ឋានទិន្នន័យប្រព័ន្ធ។
- Land Management and Administration Project (LMAP) is a large-scale registration across an entire area (commune/Sangkat), supported by legal procedures and the organization of foundational land data. The government initiates and designates specific areas to open systematic registration, while local authorities conduct measurements, recording, and land registration within the system's database.
- ការចុះបញ្ជីបំពេញបន្ថែម គឺជាការស្នើសុំចុះបញ្ជីអត្តសញ្ញាណដីធ្លីបំពេញបន្ថែមរបស់ម្ចាស់ដីដែលមិនបានចូលរួមនូវ នីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។
- Supplementary land registration refers to the request for supplementary land identity registration by landowners who did not participate in the systematic land registration procedures.
- ការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ គឺសំដៅទៅលើ ការចុះបញ្ជីជាលើកដំបូង នៃដីមួយក្បាល ឬច្រើនក្បាល ដែលត្រូវបានអនុវត្ត ជាលក្ខណៈបុគ្គល ឬជារួម តាមការស្នើសុំរបស់ម្ចាស់ដី នៅក្នុងតំបន់ដែល មិនទាន់បានគ្របដណ្តប់ដោយការចុះបញ្ជីដីធ្លីជាប្រព័ន្ធ។។
- Sporadic land registration refers to the first-time registration of one or more land parcels, carried out individually or collectively at the request of the landowner in areas not yet covered by systematic land registration.”
- ការបំបែកក្បាលដីប័ណ្ណកម្មសិទ្ធិ គឺជាបំបែក្បាលដីជាចំណែកស្មើៗគ្នាហើយចេញប័ណ្ណកម្មសិទ្ធិថ្មី ពីមន្ទីរសុរិយោដី អោយទៅម្ចាស់កម្មសិទ្ធិ ម្នាក់មួយប័ណ្ណ។
- Title Split or Land Division refers to dividing a land parcel into equal parts and issuing new title deeds from the Cadastral Office, providing one individual title deed to each owner.
- ការបង្រួមក្បាលដី សំដៅដល់ការបញ្ចូលក្បាលដីជាច្រើនដែលជាប់ៗគ្នាឱ្យក្លាយជាក្បាលដីតែមួយ ហើយចុះបញ្ជីកម្មសិទ្ធិតែមួយ ចំពោះនិតិវិធី នៃការចុះបញ្ជីបង្រូមក្បាលដី គេត្រូវអនុវត្តន៍តាមគោលការណ៍ជាធរមាន។
- Title Consolidation or Land Merger refers to the merging of multiple contiguous land parcels into a single land parcel and registering it under a single title. Regarding the procedure for consolidating land parcels, it must be carried out in accordance with applicable principles.
- ការផ្ទេរអំណោយ គឺជាការផ្ទេរកម្មសិទ្ធិលើទ្រព្យពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតដោយស្ម័គ្រចិត្ត ដោយគ្មានតម្លៃទិញលក់ឡើយ។ វាច្រើនតែត្រូវបានប្រើប្រាស់នៅពេលដែលឪពុកម្ដាយផ្ដល់ដី ឬផ្ទះដល់កូន នៅពេលដែលស្វាមីភរិយារៀបចំកម្មសិទ្ធិសារជាថ្មី ឬនៅពេលដែលសមាជិកគ្រួសារណាមួយចង់ផ្ទេរទ្រព្យសម្បត្តិទៅឱ្យសមាជិកផ្សេងទៀតក្នុងអំឡុងពេលដែលពួកគេនៅរស់។
- Donation Transfer is a voluntary transfer of property from one person to another without a purchase price. It is often used when a parent gives land or a house to a child, when spouses rearrange ownership, or when one family member wants to pass property to another member during their lifetime.
- ក្បាលដី គឺជាផ្នែកឬ“យូនីត”ដែលគេគូរឬដាក់ឈ្មោះឱ្យដើម្បីសម្គាល់បរិវេណដីមួយមានជើងរាវច្បាស់ (ឧ. ដីសួន ដីផ្ទះ ដីផ្តល់សិទ្ធិបន្ទាប់ពីចុះបញ្ជីកម្មសិទ្ធិ)។ ផ្ទៃដីមួយឯកឯងដែលមានព្រំប្រទល់ និងការបញ្ជាក់ចែកចាយច្បាស់លាស់ (ដូចជាកម្មសិទ្ធិប្រើប្រាស់ ឬរកក្បាលដីមួយក្នុងប្លង់ដី / ឯកសារចុះបញ្ជីដី)។
- Land Parcel is a section or unit that is drawn or named to identify a specific tract of land with clear boundaries (e.g., garden land, residential land, land granted rights after title registration). It is a single parcel of land with clear boundaries and demarcations (such as ownership use or locating a land parcel on a land plan / land registration document).
- ខណ្ឌ គឺជាផ្នែកដែនដីក្នុងទីក្រុងធំៗដែលមានសង្កាត់ច្រើននិងត្រូវបានគ្រប់គ្រងដោយចៅហ្វាយខណ្ឌ ឬអភិបាលខណ្ឌ។ វាស្រដៀងនឹងស្រុកក្នុងខេត្ត ប៉ុន្តែប្រើសម្រាប់តំបន់អភិវឌ្ឍន៍ខ្ពស់។
- District or Khan is an administrative subdivision within major cities that consists of multiple sangkats (communes) and is governed by a district governor or khan governor. It is similar to a district within a province, but is used for highly urbanized or developed areas.
- ខេត្ត គឺជាផ្នែកដែនដីធំមួយ ដែលបែងចែកពីទឹកដីព្រះរាជាណាចក្រកម្ពុជា រួមជាមួយរាជធានីភ្នំពេញ ក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់។ នៅក្នុងប្រព័ន្ធរដ្ឋបាលកម្ពុជា ខេត្តជាឯកតារដ្ឋបាលថ្នាក់ក្រោមជាតិ ដែលស្ថិតនៅក្រោមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត។
- Province is a major territorial division of the territory of the Kingdom of Cambodia, alongside Phnom Penh Capital, municipalities (krongs), districts (sroks), khans, communes (khums), and sangkats. In the Cambodian administrative system, a province is a sub-national administrative unit overseen by a provincial council and a board of governors.
វាក្យសព្ទ ច-ញ
- ចំណែកឯកជន សំដៅដល់ចំណែកនៃអគារសហកម្មសិទ្ធិដែលស្ថិតក្រោមការកាន់កាប់និងប្រើប្រាស់ជាឯកជនផ្តាច់មុខ ។
- ញាតិ/រង្វង់ញាតិ សំដៅដល់ទំនាក់ទំនងជិតស្និទ្ធជាសាច់សាលោហិត និង ញាតិពន្ធរវាង៖
- ប្តី និងប្រពន្ធ
- បងប្អូនបង្កើត និងបងប្អូនបង្កើត
- យាយ-តា និងចៅបង្កើត
- យាយ-តាក្មេក និងចៅប្រសារ
- ឪពុកម្តាយក្មេក និងកូនប្រសារ។
- Relative / Circle of Relatives refers to close blood and affinity relationships between:
- Biological parents and biological children
- Husband and wife
- Biological siblings and biological siblings
- Grandparents and biological grandchildren
- Grandparents-in-law and grandchildren-in-law
- Parents-in-law and children-in-law -
វាក្យសព្ទ ដ-ណ
- ដី ក្នុងភាសាខ្មែរមាននិយមន័យចម្បងគឺសំដៅលើផ្ទៃដីដីខ្សាច់ឬសារធាតុល្បាយនៅស្រទាប់ខាងលើនៃផែនដី ដែលកើតពីការបំផ្លាញថ្ម និងសំណល់សរីរាង្គ។ វាក៏មានន័យបន្ថែមដូចជាដែនដី ទឹកដី ឬតំបន់រដ្ឋបាលធំៗក្នុងប្រវត្តិសាស្ត្រកម្ពុជា។
- In Khmer, Land primarily means land, soil, sand, or the mixture of upper layers of the Earth formed from the weathering of rocks and organic remains. It also has extended meanings such as territory, homeland, or major administrative regions in Cambodian history.
វាក្យសព្ទ ត-ន
- តតិយជន គឺជា ជនទីបីក្នុងរឿង អ្នកដទៃ ឬអ្នកក្រៅ។ អ្នកផ្សេងទៀតក្រៅពីអ្នកលក់ និងអ្នកទិញ ។
- តំណាង គឺជាពាក្យខ្មែរមានន័យថា រូបតាង ឬ អ្នកតំណាង។ វាសំដៅលើអ្នកដែលធ្វើកិច្ចការជំនួសគេ តំណាងក្រុម ឬអំណាចណាមួយ។
- តំបន់វិនិច្ឆ័យ តំបន់វិនិច្ឆ័យគឺជាតំបន់ដីជាក់លាក់មួយដែលរដ្ឋបានប្រកាសជាផ្លូវការដើម្បីធ្វើការចុះបញ្ជីសិទ្ធិកម្មសិទ្ធិដីធ្លីប្រព័ន្ធ ។ វាជាជំហានដំបូងបំផុតក្នុងនីតិវិធីចុះបញ្ជីដី ដែលអាជ្ញាធររាជធានី-ខេត្ត ឬក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ និងប្រកាសជាសាធារណៈ។
- ទាយាទ គឺជាអ្នកដែលច្បាប់តម្រូវអោយទទួលមរតកពីជនណាម្នាក់ ។ ឧទាៈ កូនជាទាយាទរបស់ឪពុក ម្តាយ ចៅជាទាយាទរបស់ជីដូន ជីតា ដែលឥតមានបច្ឆាញាតិជាតំណវង្ស ។
- នីតិបុគ្គល ក្រុមមនុស្សដែលច្បាប់ទទួលស្គាល់ថាជាបុគ្គលដែរតែដទៃពីសមាជិកនៃខ្លួន ។ ឧទាៈ ពុទ្វិកសមាគមជានីតិបុគ្គល.ក្រុមហ៊ុនធ្វើស្ករ ក៏ជានីតិបុគ្គលដែល ។
- នីតិបុគ្គលសញ្ចាតិខ្មែរ សំដៅដល់ក្រុមហ៊ុនដែលមានទីកន្លែងធ្វើអាជីវកម្មនិងដែលបានធ្វើការចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយដែលមានភាគហ៊ុនចាប់ពី៥១%នៅក្នុងក្រុមហ៊ុនត្រូវបានកាន់កាប់ដោយបុគ្គលមាន សញ្ជាតិខ្មែរ។
- នីតិបុគ្គលសញ្ជាតិបរទេស វាក្យសព្ទនេះ សំដៅដល់នីតិបុគ្គលដែលមិនមែនសញ្ជាតិខ្មែរ ឬដែល មិនបានបង្កើតឡើងស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
-
វាក្យសព្ទ ប-ម
- បណ្ណ័កម្មសិទ្ធិ គឺជាឯកសារផ្លូវច្បាប់ដែលបញ្ជាក់ពីសិទ្ធិកាន់កាប់និងកម្មសិទ្ធិលើដីធ្លីជាផ្លូវការតាមច្បាប់កម្ពុជា។
- ប័ណ្ណដីធ្លី គឺជាវិញ្ញាបនបត្រផ្លូវច្បាប់ ដែលបញ្ជាក់ថា “ដីនោះជាកម្មសិទ្ធិរបស់អ្នកណា” និងមានព្រំដែនច្បាស់លាស់តាមការចុះបញ្ជីជាមួយរាជរដ្ឋាភិបាល។
- ប្លង់ទន់ គឺជាប្រភេទឯកសារបង្ហាញកម្មសិទ្ធិដីធ្លី ឬអចលនទ្រព្យនៅកម្ពុជា ដែលត្រូវបានទទួលស្គាល់ត្រឹមកម្រិតមូលដ្ឋាន (ដូចជាសង្កាត់ ឃុំ ឬស្រុក)។ វាមិនត្រូវបានចុះបញ្ជីជាតិនៅក្រសួងរៀបចំដែនដីទេប៉ុន្តែនៅតែត្រូវបានប្រើជាទូទៅសម្រាប់ការផ្ទេរកម្មសិទ្ធិ។
- ប្លង់រឹង គឺជាឯកសារផ្លូវការ បង្ហាញពីកម្មសិទ្ធិដីធ្លី ឬអចលនទ្រព្យ ដែលមានភាពរឹងមាំបំផុតតាមច្បាប់នៅកម្ពុជា។ វាចេញផ្លូវការដោយការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលទទួលស្គាល់កម្រិតជាតិ។
- បច្ចុប្បន្នភាព សំដៅដល់ការធ្វើអ្វីមួយឱ្យកាន់តែទំនើប និង ទាន់សម័យ ឬការកែតម្រូវព័ត៌មាន/ទិន្នន័យ ការផ្តល់ព័ត៌មាន/ទិន្នន័យ ស្របតាមស្ថានភាពជាក់ស្តែង។ ឧ. កែតម្រូវព័ត៌មានស្តីពីលេខម៉ាស៊ីនរថយន្តឱ្យត្រូវតាមប័ណ្ណសម្គាល់ យានយន្ត ជាដើម។
- បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ នៅក្នុងបរិបទពន្ធដារកម្ពុជា បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ សំដៅដល់ សក្ខីបត្រ ដែលបញ្ជាក់អំពីការបង់ប្រាក់ពន្ធជូនរដ្ឋបាលសារពើពន្ធទៅតាម ប្រភេទពន្ធនីមួយៗរបស់សហគ្រាសនៅធនាគារដៃគូជាមួយអគ្គនាយកដ្ឋាន ពន្ធដារ។
- បច្ចុប្បន្នភាពពត៌មានអចលនទ្រព្យ នៅក្នុងបរិបទនៃពន្ធដារកម្ពុជាការធ្វើបច្ចុប្បន្នភាពព័ត៌មានសំដៅដល់ពត៌មានអចលនទ្រព្យដែលត្រូវបានប្រែប្រួល។ ឧទា៖
- ដីត្រូវបានយកទៅសាងសង់ផ្ទះ អគារឬសំណាង់ផ្សេងៗ- ផ្ទះ អគារ និងសំណង់ផ្សេងៗត្រូវបានសាងសង់បន្ថែមឬបន្ថយឬរំលាយចោល
- ប្លង់សុរិយោដី ឬផែនទីសុរិយោដី ឬ ប្លង់ក្បាលដី ប្លង់សុរិយោដី ឬផែនទីសុរិយោដី ឬ ប្លង់ក្បាលដី: ប្លង់រួមនៃដីតំបន់ណាមួយដែលមន្រ្តីជំនាញសុរិយោដីបានវាស់វែងគូរបំពេញយ៉ាងត្រឹមត្រូវនិងគ្រប់គ្រាន់តាមបទដ្ឋានបច្ចេទទេសហើយដាក់លេខក្បាលដីឬដីឡូត៍យ៉ាងច្បាស់លាស់ ។
- ប្រទានកម្ម គឺ ការអោយអំណោយ ។
- ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ គឺជាប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុឬប្លង់ដាច់ដោយដុំគឺជាប័ណ្ណបញ្ជាក់ពីសិទ្ធិកាន់កាប់មួយប្រភេទដែលចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ដ-ក្រុង-រាជធានី។
- ប្លង់ប្រពន្ធ័ LMAP គឺសំដៅលើ ប្រព័ន្ធនៃការផ្តល់ប័ណ្ណកម្មសិទ្ធដែលហៅថា ប្លង់រឹងប្រព័ន្ធ ឬLMAP (ដែលពីអង់គ្លេសថា Land Management and Administration Project មានន័យថាគម្រោងគ្រប់គ្រង និងរដ្ឋបាលដីធ្លី) គឺជាវិញ្ញាបនបត្រនៃប័ណ្ណកម្មសិទ្ធិដីធ្លី។ ប្រព័ន្ធវាស់ប្លង់ដីដែលមានឈ្មោះថាអិលម៉ែប (គម្រោងគ្រប់គ្រងរដ្ឋបាលដីធ្លី)ត្រូវបានបង្កើតនៅប្រទេសកម្ពុជាដើម្បីបង្កើនការធានាដល់សិទ្ធិកាន់កាប់ដីធ្លី។កូអរឌីណេជីភីអអេស(GPS)បានចុះឈ្មោះដីឡូត៏ទាំងអស់នៅក្នុងប្រទេសនៅក្រោមគោលការណ៍ជាក់លាក់។
- បន្ទុកលើអចលនវត្ថុ មានន័យថាជា ការដាក់កម្រិត សិទ្ធិ ឬភារកិច្ចផ្សេងៗ (ដូចជា បំណុល អំណាចបញ្ចាំ ភារៈជាប់ដីឬការរឹបអូស)លើអចលនទ្រព្យណាមួយដែលធ្វើឲ្យម្ចាស់កម្មសិទ្ធិមិនអាចប្រើប្រាស់ ឬផ្ទេរសិទ្ធិបានពេញលេញដូចធម្មតា។
- ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ គឺជាប្រភេទពន្ធដែលរូបវន្តបុគ្គល ឬនីតិបុគ្គលត្រូវបង់នៅពេលផ្ទេរ កម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដូចជា ការទិញ-លក់ ឬការដោះដូរ ឬ ការធ្វើអំណោយ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន។
- ពន្ធលើចំណេញមូលធន សំដៅដល់ប្រាក់ចំណូលជាប់ពន្ធ ដែលបានពីការយកចំណូលពីការលក់ ឬផ្ទេរ មូលធន (ដែលជាទ្រព្យ ៦ ប្រភេទរួមមាន អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយប័ណ្ណបរទេស) ដកការកាត់កងចំណាយ ដែល អនុញ្ញាត។
- Capital gain Tax refers to the taxable income derived from revenue generated through the sale or transfer of capital (which consists of 6 types of assets, namely real estate, leases, investment property, business goodwill, intellectual property, and foreign currency) minus allowable expense deductions.
- ព្រំប្រទល់ សំដៅលើទីបំផុតនៃដែនដីដែលប្រទេស ឬតំបន់ប្រទល់គ្នា។
- ភូមិ គឺជាបំណែងចែករដ្ឋបាលថ្នាក់មូលដ្ឋានតូចជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។
- មូលដ្ធានគឹតពន្ធលើអចលនទ្រព្យ សំដៅដល់មូលដ្ឋាននៃការគិតពន្ធលើតម្លៃដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសង់ភ្ជាប់ទៅនឹងដីផ្ទាល់ បន្ទាប់ពីកាត់បន្ថយនូវទឹកប្រាក់ចំនួន ១០០ ០០០ ០០០ (មួយរយលាន) រៀល។ តម្លៃដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសង់ភ្ជាប់ទៅនឹងដីនោះ ត្រូវកំណត់តាមតម្លៃទីផ្សារ ដោយ គណៈកម្មការវាយតម្លៃអចលនទ្រព្យ ដែលបង្កើតដោយប្រកាសរបស់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
- មូលដ្ធានកំណត់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សំដៅដល់ថ្លៃដីសម្រាប់ធ្វើជាមូលដ្ឋានកំណត់ពន្ធ ដោយគិត តាមថ្លៃទីផ្សារ តាមទីក្រុង និងតាមតំបន់នីមួយៗ តាមរយៈការវាយតម្លៃ ជាឯកតាក្នុងមួយម៉ែត្រក្រឡា ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដី មិនបានប្រើប្រាស់។
- ម្ចាស់កម្មសិទ្ធិ គឺជាបុគ្គល ឬនីតិបុគ្គលដែលមានសិទ្ធិពេញលេញលើទ្រព្យសម្បត្តិ រួមទាំងសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល និងសិទ្ធិចាត់ចែងដោយសេរី ។
- មរតក សំដៅដល់ទ្រព្យសម្បត្តិពិត ឬទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដែលត្រូវបាន ទទួលដោយអ្នកទទួលមរតក។
- មាត្រដ្ឋាន គឺសំដៅលើ រង្វាស់ រង្វាល់ ខ្នាត កម្រិត បែបប្រភេទដែលជាមូលដ្ឋាននៃការវិនិច្ឆ័យ។
វាក្យសព្ទ យ-វ
- រាជធានី គឺជាឯកតារដ្ឋបាលថ្នាក់ខេត្តដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សារាជធានី និងគណៈអភិបាលរាជធានី។ វាសំដៅលើទឹកដីរដ្ឋបាលដូចគ្នានឹងខេត្ត ប៉ុន្តែប្រើសម្រាប់ទីក្រុងធំដែលជារាជធានី ដូចជារាជធានីភ្នំពេញ។
- រូបវន្តបុគ្គល គឺ មនុស្សពិតតាមធម្មជាតិដែលមានជីវិតរស់នៅ មានសិទ្ធិ និងកាតព្វកិច្ច ដោយផ្ទាល់ក្នុងផ្លូវច្បាប់ ដែលផ្ទុយស្រឡះពី នីតិបុគ្គល ដែលជាអង្គភាព ឬក្រុមហ៊ុនបង្កើតឡើងតាមច្បាប់។
- លក់ផ្តាច់ គឺជាប្រព័ន្ធអាជីវកម្មដែលបុគ្គលឬសហគ្រាសមួយទទួលសិទ្ធិពិសេសក្នុងការផលិត និងលក់ទំនិញ ឬសេវាកម្មជាក់លាក់មួយដោយគ្មានគូប្រកួតប្រជែង។ វាមិនស្ថិតក្នុងរចនាសម្ព័ន្ធទីផ្សារធម្មតា ព្រោះវាផ្តល់អំណាចផ្តាច់មុខដល់អ្នកលក់។
- លេខក្បាលដី សំដៅលើ លេខសម្គាល់វិញ្ញាបនបត្រសម្គាស់ម្ចាស់អចលនវត្ថុ។
- លិខិតផ្ទេរសិទ្ធិ សំដៅដល់លិខិតស្នាមដែលបុគ្គលម្នាក់ជាម្ចាស់សិទ្ធិ ចាត់តាំងបុគ្គល ផ្សេងទៀតធ្វើជាភ្នាក់ងារ ឬជាតំណាងរបស់ខ្លួន ហើយផ្តល់សិទ្ធិអំណាចជូន អ្នកតំណាងឱ្យបំពេញកិច្ចការជាក់លាក់ណាមួយ ឬសកម្មភាពផ្សេងៗ ក្នុងនាមម្ចាស់សិទ្ធិ។
- វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺជា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (និយមហៅថាប្លង់អិលម៉ែបL-Map)។
វាក្យសព្ទ ស-អ
- សង្កាត់ គឺជាអង្គភាពរដ្ឋបាលថ្នាក់ទាបបំផុតនៅក្នុងរាជធានី និងក្រុង នៃព្រះរាជាណាចក្រកម្ពុជា។
- ស្រុក សំដៅលើកម្រិតរដ្ឋបាលដែលតូចជាងខេត្ត ប៉ុន្តែធំជាងឃុំ។
- សហកម្មសិទ្ធ កម្មសិទ្ធិតែមួយជារបស់មនុស្សច្រើននាក់ ។
ឧទា៖មនុស្សបីនាក់រួបរួមគ្នាទិញដីមួយកន្លែង។ដីនោះជាសហកម្មសិទ្ធិរបស់ជនទាំងឡាយដែលទិញនោះ ។
- សហកម្មសិទ្ធករ គឺសំដៅលើ អ្នកដែលមានសហកម្មសិទ្ធិ ។
- សហទាយាទ គឺសំដៅលើ អ្នកដែលត្រូវចូលរួមក្នុងការចែកមកតកណាមួយ ។
- សហពទ្ធ័ សំដៅដល់ប្តី ឬ ប្រពន្ធ ឬទាំងប្តីទាំងប្រពន្ធ ។
- សលាកបត្រ មានន័យថា ស្លាក ក្រដាស ឬកាតតូចមួយដែលសរសេរព័ត៌មាន ឬអត្តសញ្ញាណសម្រាប់សម្គាល់ បិទ ឬភ្ជាប់នឹងអ្វីមួយ
ឧទា៖ សលាកបត្រក្បាលដី (ឯកសារព័ត៌មានពីដីធ្លី)
- សន្តតិកម្ម ការផ្ទេរតាមច្បាប់នូវទ្រព្យរបស់អ្នកស្លាប់អោយទៅអ្នករស់ ។ មតិក ឬ ទ្រព្យរបស់ខ្មោចដែលត្រូវបានទៅទាយាទ (អ្នកបន្តមតិក)។
- សាក្សី គឺសំដៅដល់ជនដែលបានដឹងបានលឺឬបានឃើញហេតុការណ៍ផ្សេងៗដែលពាក់ពន្ធ័នឹងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ។
- ហ៊ីប៉ូតែក គឺសំដៅលើ សិទ្ធិប្រាតិភោគមួយប្រភេទ ដែលម្ចាស់បំណុលមានសិទ្ធិទទួលបានការសងចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត ចំពោះអចលនវត្ថុដែលបានដាក់ជាប្រាតិភោគនៃកាតព្វកិច្ច ដោយកូនបំណុល ឬដោយគតិយជនមិនផ្ទេរការកាន់កាប់។
- អចលនទ្រព្យដែលបានចុះបញ្ជី សម្រាប់កម្មវត្ថុនៃពន្ធប្រថាប់ត្រា វាក្យសព្ទនេះ សំដៅដល់ផ្ទះ ដី អគារ និង សំណង់ផ្សេងៗ ដែលមានប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុ ឬវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណប្រហាក់ ប្រហែល ដែលចេញដោយរដ្ឋបាលសុរិយោដី។
- អចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី សម្រាប់កម្មវត្ថុនៃពន្ធប្រថាប់ត្រា វាក្យសព្ទនេះ សំដៅដល់ផ្ទះ ដី អគារ និង សំណង់ផ្សេងៗដែលមានលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដី ឬផ្ទះសម្បែង ដែលចេញដោយអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ (ឃុំ សង្កាត់ ឬក្រុង- ស្រុក ខណ្ឌ)។
- អនុគ្រោះពន្ធ សម្រាប់កម្មវត្ថុនៃពន្ធប្រថាប់ត្រា វាក្យសព្ទនេះ សំដៅដល់ការអនុគ្រោះ ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលទទួលបានការ អនុគ្រោះពន្ធប្រថាប់ត្រាដោយត្រូវបានអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិត ពន្ធប្រថាប់ត្រាចំនួន ២០០ ០០០ ០០០ (ពីររយលាន) រៀល ចំពោះការ ធ្វើសន្តតិកម្ម និងចំនួន ១០០ ០០០ ០០០ (មួយរយលាន) រៀល ចំពោះ ការធ្វើប្រទានកម្ម។
- អចលនវត្ថុ គឺសំដៅលើ ដីធ្លីនិងសំណង់ អគារដែលតាំងភា្ជប់នឹងដី។
- អត្រានុគោលដ្ឋាន គឺជាចំណងរួមផ្សំបញ្ជាក់ពីសញ្ជាតិ និងស្ថានភាពគ្រួសាររបស់បុគ្គលម្នាក់ៗក្នុងសង្គម ដែលបង្កើតឱ្យមានសិទ្ធិ និងករណីយកិច្ច។ ពាក្យនេះត្រូវបានប្រើជាផ្លូវការសម្រាប់កត់ត្រាហេតុការណ៍សំខាន់ៗក្នុងជីវិតមនុស្ស ដូចជា ការកើត ការស្លាប់ និងអាពាហ៍ពិពាហ៍។