វាក្យសព្ទច្បាប់
Glossary of Legal Terms
វាក្យសព្ទ ក-ង
- កម្មិកសមាជិក តាមន័យទូទៅ៖ សមាជិក ដែលស្ម័គ្រចិត្ត ចូលបំពេញមុខនៅក្នុងសមាគមណាមួយដោយ កម្លាំងកាយ ឬទ្រព្យសម្បត្តិ ឬក៏ទាំងពីរ។
- Active member In general terms: A member who voluntarily serves in an association using physical effort, property, or both.
- តាមក្រមរដ្ឋប្បវេណី មានន័យថា បុគ្គលដែលមានសិទ្ធិអំណាចក្នុងការអនុវត្ត និងគ្រប់គ្រងកិច្ចការរបស់នីតិបុគ្គល។
- Active member According to the Civil Code: A person with the authority to perform and manage the affairs of a legal entity.
- កម្រៃជើងសារ កម្រៃ ដែលផ្តល់ទៅឱ្យបុគ្គលដែលបានបំពេញសកម្មភាព តាមកិច្ចសន្យាអាណត្តិ។
- Commission A fee paid to an individual who has performed activities under a mandate contract.
- ករណីយកិច្ចផ្តាច់មុខ ករណីយកិច្ច ដែលផ្សារភ្ជាប់នឹងបុគ្គលិកលក្ខណៈ របស់បុគ្គលណាមួយ ដែលមិនអាចត្រូវបានផ្ទេរ តាមរយៈសន្តតិកម្ម។
- Exclusive duty A duty tied specifically to a person's personal status that cannot be transferred through inheritance.
- កាតព្វកិច្ច ចំណងតាមផ្លូវច្បាប់ ដែលចងបុគ្គលពីរនាក់ដោយឱ្យបុគ្គលម្នាក់ដែលបានកំណត់ហៅថា "កូនបំណុល" មានករណីយកិច្ចមួយចំនួនចំពោះបុគ្គលម្នាក់ទៀតដែលបានកំណត់ហៅថា "ម្ចាស់បំណុល"។
- Obligation A legal bond connecting two persons where one designated person, called the "debtor," owes specific duties to another designated person, called the "creditor."
- កាតព្វកិច្ចចម្បង កាតព្វកិច្ចដើមនៃកិច្ចសន្យា ដែលបង្កើតឡើង ដោយម្ចាស់បំណុល និងកូនបំណុល។
- Underlying obligation / Principal obligation The original obligation of a contract created between a creditor and a debtor.
- កាតព្វកិច្ចដោយសមគ្គភាព កាតព្វកិច្ចរបស់កូនបំណុលច្រើននាក់ ដែលនៅក្នុងនោះកូនបំណុលម្នាក់ៗ ឬច្រើននាក់ត្រូវអនុវត្តកាតព្វកិច្ចទាំងអស់ឬមួយភាគដោយព្រមគ្នាឬ ដោយបន្តបន្ទាប់តាមការទាមទាររបស់ម្ចាស់បំណុល។
- Guaranty obligation An obligation involving multiple debtors wherein each debtor or multiple debtors must perform all or part of the obligation jointly or consecutively upon demand by the creditor.
- កាតព្វកិច្ចធានា ករណីយកិច្ចរបស់អ្នកធានា ដែលត្រូវអនុវត្តកាតព្វកិច្ចមួយផ្នែក ឬទាំងមូល ជាមួយនិងកូនបំណុលដែលមានកាតព្វកិច្ចចម្បងនៅក្នុងករណី ដែលកូនបំណុល មានកាតព្វកិច្ចចម្បងនោះ មិនអនុវត្តកាតព្វកិច្ចរបស់ខ្លួន។
- Guaranty obligation The duty of a guarantor to perform part or all of the obligation alongside the principal debtor in the event that the principal debtor fails to perform their obligation.
- កាតព្វកិច្ចអនិយ័ត កាតព្វកិច្ច ដែលផ្តល់ឱ្យកូនបំណុលនូវលទ្ធភាព ក្នុងការជ្រើសរើសកាតព្វកិច្ច តែមួយ ឬច្រើននៅក្នុងចំណោមការផ្តល់កម្មវត្ថុនៃកាតព្វកិច្ចច្រើនប្រភេទ។
- Choice of obligation An obligation that gives the debtor the option to choose one or more obligations among multiple types of obligation subjects provided.
- ការការពារជាធម្មានុរូប អំពើតបត ដែលបង្កឱ្យមានអន្តរាយដោយពុំអាចជៀសវាងបាន ដើម្បី ការពាររូបរាងកាយ ឬ ទ្រព្យសម្បត្តិរបស់ខ្លួន ឬអ្នកដទៃចំពោះអំពើបំពានមិនត្រឹមត្រូវ ហើយដែលស្ថិតក្នុងករណីដែលពេលវេលានៃអំពើបំពាន និងអំពើតបតកើតឡើងដំណាលគ្នា និងមានសមាមាត្ររវាងវិធីការពារ និងកម្រិតនៃអំពើបំពាននោះ។
- Self-defence An unavoidable retaliatory act causing harm in order to protect one's own or another person's physical safety or property against an unlawful act, where the timing of the violation and retaliation occur simultaneously and there is proportionality between the defense method and the severity of the violation.
- ការប្រាក់សមាស ការប្រាក់ ដែលបូកបញ្ចូលទៅក្នុងប្រាក់ដើមបាន ក្នុងករណីដែលកូនបំណុល មានការយឺតយ៉ាវ មិនបានបង់ប្រាក់សម្រាប់រយៈពេលចាប់ពី ០១ឆ្នាំ ឡើងទៅ ទោះបីជាម្ចាស់បំណុលបានដាស់តឿន ឱ្យសងក៏ដោយ។
- Compound interests Interest that is added to the principal amount in cases where the debtor is in default for 1 year or more, even after demand for payment by the creditor.
- ការព្រមព្រៀងដោយតុណ្ហភាព សកម្មភាពបង្ហាញឆន្ទៈដោយស្ងៀមស្ងាត់ ដោយគ្មានការសរសេរ ឬការថ្លែងជាក់លាក់ ដែលត្រូវបានទទួលស្គាល់ដោយច្បាប់។
- Tacit agreement An act expressing intent silently without writing or specific statements that is legally recognized.
- ការសន្យាពិសេស ការព្រមព្រៀងគ្នា រវាងគូភាគីស្របតាមបញ្ញត្តិ លើកលែងដែលមានចែងក្នុងច្បាប់ ហើយបង្កើតអានុភាពតាមផ្លូវច្បាប់។
- Special clause An agreement between parties in accordance with exception provisions stated in the law that produces legal effect.
- ការ្យ ផលអ្វីទាំងពួង ដែលកើតមកពីស្នាដៃជាង ឬ ស្នាដៃសិល្បករ ។
- Workmanship Any product resulting from the craftsmanship of a worker or artist, etc.
- កាលបរិច្ឆេទស្ថាពរ ពេលវេលាកំណត់ជាក់លាក់ទុកជាបានការ ដែលភាគីមិនអាចកែប្រែនៅពេលក្រោយបាន។
- Due date A fixed, binding deadline that parties cannot modify later.
- កិច្ចសន្យា កិរិយា ដែលបុគ្គលពីរនាក់ ឬច្រើននាក់មានឆន្ទៈ ត្រូវគ្នា ព្រមបង្កើត កែប្រែ ឬរំលត់កាតព្វកិច្ច។
- Contract An act in which two or more persons share mutual intent to create, modify, or extinguish an obligation.
- កិច្ចសន្យាធនលាភសាមយិកមួយជីវិត កិច្ចសន្យាមួយ ដែលភាគីម្ខាងជាកូនបំណុលនៃធនលាភ សន្យាថា មានករណីយកិច្ចត្រូវផ្តល់តាវកាលិកជាប្រាក់ តាមពេលកំណត់ទៀងទាត់ ទៅឱ្យភាគីម្ខាងទៀត ដែលជាម្ចាស់បំណុល ឬ តតិយជននៃធនលាភ រហូតដល់ពេលដែលខ្លួនផ្ទាល់ ឬភាគីម្ខាងទៀត ឬក៏តតិយជនបានទទួលមរណភាព ហើយភាគីម្ខាងទៀតសន្យាថា មានករណីយកិច្ចទទួលបន្ទុកផ្តល់តាវកាលិក ដែលជាតម្លៃថ្នូរនោះ។
- Life annuity contract A contract where one party, as the annuity debtor, promises a duty to provide periodic monetary performance to the other party (annuity creditor) or a third party until their own, the other party's, or the third party's death, while the other party promises a duty to provide counter-performance as consideration.
- កិច្ចសន្យាបញ្ញើ កិច្ចសន្យា ដែលភាគីម្ខាងជាអ្នកទទួលបញ្ញើ សន្យាទទួលយកវត្ថុបញ្ញើពីភាគីម្ខាងទៀត ជាអ្នកផ្ញើមករក្សាទុក ក្នុងអំឡុងពេលដែលបានកំណត់ ហើយនៅក្រោយអំឡុងពេលរក្សាទុកនោះ ត្រូវបានបញ្ចប់ ត្រូវសងវត្ថុនោះទៅឱ្យអ្នកផ្ញើវិញ ដោយយកកម្រៃ ឬមិនយកកម្រៃ។
- Bailment A contract in which one party (bailee) promises to accept an deposited item from the other party (bailor) for safekeeping for a specified period, and upon expiration of that period, to return the item to the bailor, with or without compensation.
- កិច្ចសន្យាប្រវាស់ កិច្ចសន្យា ដែលកម្មសិទ្ធិករឱ្យភតិកៈខ្ចីដី ឬសត្វពាហនៈដើម្បីទាញយកផល ហើយយកផលនោះ មកបែងចែកគ្នា
- Rent-leasehold A contract in which the owner lends land or livestock to a lessee to derive profits, which are then shared between them.
- កិច្ចសន្យាមជ្ឈត្តកម្ម កិច្ចសន្យា ដែលធ្វើឡើងដោយភាគីនៃវិវាទ ដើម្បីជ្រើសរើសតតិយជនណាម្នាក់ ឱ្យធ្វើជាមជ្ឈត្តករ ដើម្បីដោះស្រាយវិវាទ។
- Arbitration agreement An agreement made by disputing parties to select a third party to act as an arbitrator to resolve the dispute.
- កិច្ចសន្យាម៉ៅការ កិច្ចសន្យាមួយ ដែលភាគីម្ខាងមានករណីយកិច្ចសម្រេចការងារដែលបានព្រមព្រៀង ហើយភាគីម្ខាងទៀត មានករណីយកិច្ចផ្តល់កម្រៃចំពោះលទ្ធផលនៃការងារដែលបានធ្វើនោះ។
- Works contract A contract in which one party has the obligation to complete agreed-upon work, and the other party has the obligation to pay compensation for the outcome of that work.
- កិច្ចសន្យាអញ្ញមញ្ញ កិច្ចសន្យា ដែលភាគីមានបន្ទុកបំពេញកាតព្វកិច្ចទៅវិញទៅមកដូចជា កិច្ចសន្យាម៉ៅការ ភតិសន្យា កិច្ចសន្យាលក់ទំនិញ
- Synallagmatical contract A reciprocal contract in which parties bear mutual obligations, such as works contracts, leases, sales contracts, etc.
- កិច្ចសន្យាអាណត្តិ កិច្ចសន្យាមួយ ដែលអាណត្តិទាយក ប្រគល់សិទ្ធិអំណាចឱ្យទៅ អាណត្តិគាហក ធ្វើការចាត់ចែងកិច្ចការដើម្បីអាណត្តិទាយក។
- Mandate A contract where a mandator grants authority to a mandatary to manage affairs on behalf of the mandator.
- កូរ៉ុម ចំនួនវត្តមានចាំបាច់នៃសមាជិក ដែលមានសិទ្ធិសម្រេចដើម្បីឱ្យការប្រជុំ ឬមហាសន្និបាត របស់នីតិបុគ្គលមានសុពលភាព
- presence of voting members for a meeting or general assembly of a legal entity to be valid.
- តាមក្រមរដ្ឋប្បវេណី មានន័យថា ចំនួនចាំបាច់នៃសមាជិកដែលមានសិទ្ធិសម្រេចចាប់ពី ១/១០ ឡើងទៅនៃចំនួនសមាជិកទាំងអស់ដែលមានសិទ្ធិសម្រេច ដើម្បីទាមទារឱ្យបើកមហាសន្និបាត របស់នីតិបុគ្គល។
- According to the Civil Code: The minimum requirement of voting members (1/10 or more of all voting members) needed to demand a general assembly of a legal entity.
- កូនបំណុល ដែលមានកាតព្វកិច្ចចម្បង កូនបំណុល ដែលត្រូវអនុវត្តកាតព្វកិច្ចដើម ហើយកាតព្វកិច្ចនោះត្រូវបានធានាដោយកិច្ចសន្យាធានា។
- Debtor of the principal obligation A debtor bound to fulfill the principal obligation, which is secured by a guaranty contract.
- កើយ រ៉ាន ឬរានហាលតូចគ្មានសសរទ្រពីក្រោមទេ តែមានបង្កាន់ដៃព័ទ្ធជុំវិញ។
- Balcony A small terrace or veranda without supporting pillars underneath, surrounded by a handrail.
- កំជាប់ពាក្យ ពិធីតាមទំនៀមទម្លាប់ប្រពៃណី ដែលច្បាប់ទទួលស្គាល់ ដែលតាមរយៈពិធីនេះ បុរស និងនារីសន្យាថានឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានាពេលអនាគត។
- Engagement A traditional custom ceremony recognized by law through which a man and a woman promise to marry each other in the future.
- ក្ស័យធន ស្ថានភាព ដែលកូនបំណុលមិនអាចសងកាតព្វកិច្ច ចំពោះម្ចាស់បំណុលទាំងឡាយបាន ដោយសារការដួលរលំនូវសេដ្ឋកិច្ចរបស់ខ្លួន ដែលត្រូវបានប្រកាស ដោយតុលាការ។
- Bankruptcy A state declared by a court wherein a debtor is unable to satisfy obligations to creditors due to financial collapse.
- ខសន្យា បទបញ្ញត្តិ ឬប្រការ ដែលមាននៅក្នុងកិច្ចសន្យា។
- Clause A provision or article contained within a contract.
- គណនេយ្យ កិច្ចការថែរក្សា គ្រប់គ្រង ឬត្រួតពិនិត្យបញ្ជីគណនី។
- Accounting The task of maintaining, managing, or auditing account records.
-
គតិយុត្ត តាមគន្លងច្បាប់ ដែលទាក់ទងនឹងច្បាប់ ដែលត្រឹមត្រូវតាមច្បាប់។
- Juridical According to legal course Related to law; legally proper.
- គោលការណ៍
- វិធានគតិយុត្ត ដែលបង្កើតដោយអត្ថបទច្បាប់ណាមួយដែលមានលក្ខណៈទូទៅ ក្នុងគោលបំណងធានាការអនុវត្តផ្សេងៗ ហើយមានតម្លៃគតិយុត្តខ្ពស់។
- Principle
- A legal rule created by general legal provisions to ensure various implementations, carrying high legal value.
- គ្រោះមហន្តរាយធម្មជាតិ ការខូចខាត ដែលបង្កឡើងដោយបាតុភូតធម្មជាតិ ដូចជា ខ្យល់ព្យុះ ទឹកជំនន់ រញ្ជួយដី...
- Natural disaster Damage caused by natural phenomena such as storms, floods, earthquakes, etc.
វាក្យសព្ទ ច-ញ
- ចលនវត្ថុ វត្ថុទាំងឡាយក្រៅពីអចលនវត្ថុ (មើល.ប. អចលនវត្ថុ)។
- Movable All things other than immovable property (see Immovable).
- ចារី បុគ្គល ដែលបំពានដោយខុសច្បាប់លើសិទ្ធិ ឬផលប្រយោជន៍ជនដទៃ ដោយកំហុសចេតនាក្តី ឬ អចេតនាក្តី។
- Perpetrator A person who unlawfully infringes upon the rights or interests of another through intentional or negligent fault.
- ចុល្លព្រឹក្ស សំដៅលើដើមឈើតូចៗ។
- Shrubs Refers to small trees or bushes.
- ឆន្ទានុសិទ្ធិ
- Discretion
- The power of a judge to take procedural lawsuit actions ex officio without a request from the parties.
- ជនដែលមាននិស្ស័យពិសេស បុគ្គល ដែលមិនមែនជាសន្តតិជន តែមានជីវភាពរស់នៅជាមួយគ្នានឹងមតកជន ឬជាបុគ្គល ដែលបានខិតខំមើលថែទាំមតកជនជាអាទិ៍។
- Person with special ties (Not specified) An individual who is not a legal heir, but lived with the deceased or devoted effort to caring for the deceased, among other things.
- ជម្រះបញ្ជី ប្រតិបត្តិការដំបូង ដើម្បីសម្រួលនូវទំនាក់ទំនង ទ្រព្យសម្បត្តិក្នុងករណី ដែលនីតិបុគ្គល ឬក្រុមហ៊ុន ត្រូវបានរំលាយ។
- Liquidation The initial operation to settle property relations when a legal entity or company is dissolved.
- ជំនូន ភស្តុតាង ឬបណ្ណាការ ដែលភាគីម្ខាងជូនទៅភាគីម្ខាងទៀតក្នុងពិធី ភ្ជាប់ពាក្យ។
- Betrothal Evidence or dowry/gifts presented by one party to another during an engagement ceremony.
- ជាតិ ជាតិលោហិតក្នុង ៦ថ្នាក់ សហព័ទ្ធ និងជាតិព័ន្ធ ក្នុង ៣ថ្នាក់។
- Relatives Blood relatives within 6 degrees, spouses, and relatives by affinity within 3 degrees.
- ជាតិព័ន្ធ ចំណងគតិយុត្តរវាងសហព័ទ្ធម្ខាង និងញាតិលោហិត របស់សហព័ទ្ធម្ខាងទៀត (សាច់ថ្លៃ)។ ឧទាហរណ៍៖ ឪពុកម្តាយក្មេក និងកូនប្រសា បងថ្លៃ ប្អូនថ្លៃ (ខាងប្តី ឬខាងប្រពន្ធ) ។ល។
- Affinity The legal bond between one spouse and the blood relatives of the other spouse (in-laws). Example: Parents-in-law and children-in-law, brothers/sisters-in-law, etc.
- ញាតិព័ន្ធខ្សែផ្ទាល់ ញាតិលោហិតផ្ទាល់ខាងសាច់ថ្លៃ ដែលកើតតពីរមួយទៅមួយតាមលំដាប់ដូចជា ជីដូនជីតា ក្មេក ឪពុក ម្តាយក្មេក កូនបង្កើតរបស់សហព័ទ្ធម្ខាងទៀត។
- Direct affinity Direct blood relatives by affinity descending in direct line, such as grandparents-in-law, parents-in-law, stepchildren (biological children of the spouse).
- ញាតិលោហិត ជាតិ ដែលមានឈាមជ័រជាមួយគ្នា ដូចជា ឪពុក និងកូន ឬម្តាយ និងកូន ជាដើម។
- Consanguinity Relatives sharing common blood lineage, such as father and child or mother and child, etc.
- ញាតិលោហិតខ្សែផ្ទាល់ ញាតិ ដែលមានឈាមជ័រជាមួយគ្នា ហើយកើតតគ្នាពីមួយទៅមួយតាមលំដាប់ គឺ ឪពុក ម្តាយ កូន ចៅ ចៅទួត។
- Direct consanguinity Relatives sharing common blood lineage descending sequentially in line: father, mother, children, grandchildren, great-grandchildren.
វាក្យសព្ទ ដ-ណ
- ដីបម្រើ ដី ដែលជារបស់អ្នកដទៃដែលផ្តល់ផលប្រយោជន៍ ដល់ដីរបស់ជនណាមួយទៀត។
- Servient land Land belonging to another person that serves or provides benefit to another person's land.
- ដីប្រើ ដី ដែលកើតផលប្រយោជន៍ដោយដីបម្រើ។
- Dominant land Land that benefits from servient land.
- ថបនីយផ្លូវចិត្ត ការបង្ហាញឆន្ទៈដោយភាគី ដែលដឹងខ្លួនថា ខុសពីឆន្ទៈពិតរបស់ខ្លួន។
- Mental reservation A declaration of intent made by a party knowingly differing from their actual intent.
វាក្យសព្ទ ត-ន
- តតិយជន ជនទីបី ឬជន ដែលមិនមែនជាភាគីនៅក្នុងទំនាក់ទំនងគតិយុត្ត។ ជនដែលមិនមែនជាភាគីក្នុងរឿងក្តីរដ្ឋប្បវេណី។
- Third party A third person or an individual who is not a party to a legal relationship; a non-party in a civil case.
- តារាងតុល្យការ តារាង ដែលឆ្លុះបញ្ចាំងអំពីស្ថានភាពបច្ចុប្បន្ននៃទ្រព្យសម្បត្តិ (ទ្រព្យអកម្ម និងទ្រព្យសកម្ម) របស់នីតិបុគ្គល។
- Balance sheet A statement reflecting the current financial position of assets and liabilities of a legal entity.
- តាវកាលិក វត្ថុ ឬសកម្មភាព ដែលជាទីតាំង (ឬជាកម្មវត្ថុ) នៃកាតព្វកិច្ច។ ឧទាហរណ៍៖ តាវកាលិករកស់អ្នកទិញ គឺបង់ថ្លៃទៅឱ្យអ្នកលក់ តែតាវកាលិករកស់អ្នកលក់ គឺប្រគល់វត្ថុ ទៅឱ្យអ្នកទិញ។ ឧទាហរណ៍៖ ស្រូវ ដែលជនម្នាក់ខ្ចីពីជនម្នាក់ទៀត ហៅថា តាវកាលិកនៃការខ្ចី។
- Prestation The object or action subject to an obligation. Example: A buyer's prestation is paying the price, while a seller's prestation is delivering the item. Example: Rice borrowed by one person from another is the prestation of borrowing.
- តុណ្ហភាព ភាពស្ងៀមស្ងាត់ក្នុងការបង្ហាញឆន្ទៈ។
- Impliedly / Tacit Silence in expressing intention.
- ទណ្ឌកម្ម តាមក្រមរដ្ឋប្បវេណី មានន័យថា សិទ្ធិប្រដៅកូន ក្នុងគោលបំណងអប់រំដោយព្រហ្មវិហារធម៌របស់អ្នកមានអំណាចមេបា។
- Discipline / Correction Under the Civil Code: The right of parental authority to discipline children for educational and compassionate purposes.
- ទាយក ភាគីម្ខាងនៃកិច្ចសន្យាប្រទានកម្ម ដែលបង្ហាញឆន្ទៈផ្តល់ទៅឱ្យភាគីម្ខាងទៀត នូវទ្រព្យសម្បត្តិ ដោយមិនយកថ្លៃ។
- Donor A party to a gift contract who expresses intent to transfer property to another party free of charge.
- ទីសំណាក់ ទីដ្ឋាន ដែលបុគ្គលម្នាក់ស្នាក់អាស្រ័យនៅ ឬ អាស្រ័យនៅជាក់ស្តែងក្នុងរយៈពេលកំណត់ណាមួយដែលមិនមែនជាលំនៅឋាន។
- Residence A place where a person actually stays or resides temporarily, which is not their domicile.
- ទីស្នាក់ការកណ្តាល ទីតាំង ដែលបញ្ជាក់ក្នុងលក្ខន្តិកៈរបស់នីតិបុគ្គល និងដែលត្រូវកំណត់ថាជាការិយាល័យចម្បងរបស់នីតិបុគ្គល
- Principal office The location specified in the articles of association of a legal entity designated as its main office.
- ទីស្នាក់ការសាខា ការិយាល័យនៃនីតិបុគ្គលនានា ដែលជាសាខាធ្វើសកម្មភាពក្រោមការណែនាំ ឬបញ្ជារបស់ទីស្នាក់ការកណ្តាល។
- Secondary office A branch office of a legal entity operating under the direction or instruction of the principal office.
- ទំនាក់ទំនងគតិយុត្ត ចំណងកើតឡើងរវាងបុគ្គលពីរនាក់ ឬច្រើននាក់ តាមរយៈកិច្ចគតិយុត្ត ឬបញ្ញត្តិច្បាប់។
- Legal relationship A legal bond created between two or more persons through a legal act or statutory provision.
- ទ្វេព័ន្ធភាព ភាពនៃបុគ្គលម្នាក់ ដែលពុំទាន់រំលាយចំណងអាពាហ៍ពិពាហ៍មុនផង ហើយរៀបអាពាហ៍ពិពាហ៍ថ្មីទៀត ឬភាពមានប្រពន្ធពីរ ឬប្តីពីរ។
- Bigamy The act of marrying while a previous marriage remains undissolved, or having two wives/husband
- ទ្រព្យសកម្ម ទ្រព្យសម្បត្តិ ដែលនីតិបុគ្គលមាន។
- Assets Property or resources owned by a legal entity.
- ទ្រព្យសម្បត្តិជាមូលដ្ឋាន ចំនួនជាក់លាក់នៃទ្រព្យសម្បត្តិ ដែលនីតិបុគ្គលទទួលខុសត្រូវមានកម្រិត និងនីតិបុគ្គលមូលនិធិ ត្រូវមានតាមការកំណត់របស់ច្បាប់។
- Capital A specific amount of property required by law for limited-liability entities and incorporated foundations.
- ទ្រព្យសម្បត្តិដោយឡែក ទ្រព្យសម្បត្តិ ដែលសហព័ទ្ធម្ខាងមានមុនពេលរៀបអាពាហ៍ពិពាហ៍ និងបានទទួលដោយប្រទានកម្ម សន្តតិកម្ម អច្ច័យទាន នៅក្នុងអំឡុងពេលមានចំណងអាពាហ៍ពិពាហ៍។
- Separate property Property owned by a spouse prior to marriage or acquired through gifts, inheritance, or testamentary gifts during marriage.
- ទ្រព្យសម្បត្តិរួម ទ្រព្យសម្បត្តិទាំងឡាយ ដែលប្តីប្រពន្ធទាំងសងខាង ឬតែម្ខាងទទួលបាននៅក្នុងអំឡុងពេលមានចំណងអាពាហ៍ពិពាហ៍ លើកលែងតែទ្រព្យសម្បត្តិដោយឡែក។
- Community property All property acquired by either or both spouses during marriage, except separate property.
- ទ្រព្យសម្បត្តិសកល ទ្រព្យសម្បត្តិសកល
- Universal property The entirety of an individual's property, including both assets and liabilities.
- ធនលាភ ផល ដែលទទួលបានមកទៀងទាត់ ដូចជា ការប្រាក់ ឈ្នួលដី ឈ្នួលផ្ទះ ជាដើម។
- Annuity Periodic returns or proceeds received regularly, such as interest, land rent, house rent, etc.
- ធនលាភមួយជីវិត ធនលាភ ដែលធនលាភីត្រូវទទួលបានអស់មួយជីវិត។
- Life annuity An annuity receivable by the beneficiary for the remainder of their life.
- នត្ថិភាព ភាវៈគ្មាន ឬភាពនៃអ្វីៗ ដែលមិនមាន។
- Non-existence The state of non-existence or absence of something.
- នវកម្ម កិច្ចសន្យារវាងម្ចាស់បំណុល និងកូនបំណុលដែលរំលត់កាតព្វកិច្ចដើម និងបង្កើតកាតព្វកិច្ចថ្មីជំនួសកាតព្វកិច្ចដើមនោះ
- Novation An agreement between creditor and debtor that extinguishes the original obligation and substitutes it with a new obligation.
- និយោជក ភាគីម្ខាងនៃកិច្ចសន្យាការងារ ដែលសន្យាផ្តល់ប្រាក់ឈ្នួលទៅលើកិច្ចការពលកម្មរបស់ភាគីម្ខាងទៀត (និយោជិត)។
- Employer A party to an employment contract promising wages in exchange for labor performed by another party (employee).
- និយោជិត ភាគីម្ខាងនៃកិច្ចសន្យាការងារ ដែលសន្យាធ្វើពលកម្មឱ្យភាគីម្ខាងទៀត (និយោជក)។
- Employee A party to an employment contract promising to perform labor for another party (employer).
- នីតិជន
- តាមក្រមរដ្ឋប្បវេណី មានន័យថា ជនដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ។
- Adult
- In general terms: A person who has reached legal majority and possesses independent legal capacity to act.
- According to the Civil Code: A person aged 18 years or older.
- នីតិបុគ្គល ក្រុមមនុស្ស ឬមូលនិធិ ដែលមានបុគ្គលភាពគតិយុត្ត ហើយជាម្ចាស់នៃសិទ្ធិ និងកាតព្វកិច្ច។ ឧទាហរណ៍៖ សមាគម ក្រុមហ៊ុន ។ល។
- Juridical person / Legal person / Artificial person An organization of persons or a foundation possessing legal personality, entitled to rights and bound by obligations. Example: Associations, companies, etc.
- នីតិបុគ្គលមូលនិធិ បណ្តុំនៃទ្រព្យសម្បត្តិវិភាគទាន ដែលត្រូវបានផ្តល់នូវសិទ្ធិ និងកាតព្វកិច្ច។
- Incorporated foundation An aggregate of contributed property endowed with legal rights and obligations.
- នីតិបុគ្គលស្វែងរកកម្រៃ នីតិបុគ្គល ដែលធ្វើសកម្មភាពស្វែងរកកម្រៃ។
- For-profit juridical person A legal entity that engages in profit-seeking activities.
- នីតិបុគ្គលសាជីវកម្ម ក្រុមដែលមានសមាជិកស្វែងរកកម្រៃ ហើយត្រូវបានផ្តល់នូវសិទ្ធិ និងកាតព្វកិច្ច។
- Incorporated association(s) A group composed of profit-seeking members endowed with legal rights and obligations.
- នីតិបុគ្គលសាធារណៈ ស្ថាប័ន ដែលត្រូវបានបង្កើតឡើង និងគ្រប់គ្រង ដោយច្បាប់សាធារណៈ ដែលមានសិទ្ធិអំណាច ក្នុងការអនុវត្តកិច្ចការរដ្ឋបាល។
- Juridical person under public law An institution established and governed by public law possessing administrative execution authority.
- នីតិឯកជន វិធានទាំងឡាយ ដែលគ្រប់គ្រងទំនាក់ទំនងគតិយុត្ត រវាងបុគ្គលឯកជន និងបុគ្គលឯកជន ហើយមិនស្ថិតក្រោមនីតិសាធារណៈទេ។
- Private law Rules governing legal relationships between private individuals that are not subject to public law.
វាក្យសព្ទ ប-ម
- បច្ឆាញាតិផ្ទាល់ ជន ឬពួកជន ដែលកើតពីជនមួយពួកទៀត។ ឧទាហរណ៍៖ កូន ជាបច្ឆាញាតិរបស់ឪពុកម្តាយ។ ចៅ ជាបច្ឆាញាតិរបស់ជីដូនជីតា។
- Descendant A person or group descended from another. Example: Children are descendants of parents; grandchildren are descendants of grandparents.
- បញ្ជីគណនី តាមក្រមរដ្ឋប្បវេណី មានន័យថា តារាង ឬ របាយការណ៍ ដែលកត់ត្រានូវចលនាចំណូល ចំណាយ ប្រាក់ចំណេញ ឬខាត នៅក្នុងអំឡុងពេលកំណត់ណាមួយ។
- Account record Under the Civil Code: A statement or report recording income, expenditure, profit, or loss transactions over a specific period.
- សិទ្ធិ ឬភារកិច្ចផ្សេងៗ (ដូចជា បំណុល អំណាចបញ្ចាំ ភារៈជាប់ដីឬការរឹបអូស)លើអចលនទ្រព្យណាមួយដែលធ្វើឲ្យម្ចាស់កម្មសិទ្ធិមិនអាចប្រើប្រាស់ ឬផ្ទេរសិទ្ធិបានពេញលេញដូចធម្មតា។
- បញ្ជីសារពើភណ្ឌ បញ្ជីទ្រព្យទាំងអស់។
- Inventory / List of properties A list of all assets and property.
- បញ្ញើ
- តាមក្រមរដ្ឋប្បវេណី មានន័យថា កិច្ចសន្យាបញ្ញើ។
- Bailment
- In general terms: An object/item.
- បញ្ញើបន្ត កិច្ចសន្យា ដែលភាគីម្ខាងជាអ្នកទទួលបញ្ញើបន្ត សន្យាទទួលយកវត្ថុបញ្ញើពីភាគីម្ខាងទៀត ដែលជាអ្នកផ្ញើ និងជាអ្នកទទួលបញ្ញើក្នុងកិច្ចសន្យាបញ្ញើមួយផ្សេងទៀត មករក្សាទុក។
- Sub-bailment A contract where a sub-bailee promises to accept a bailed object for safekeeping from another party who acts as both bailor and original bailee under a separate bailment contract.
- បដិគ្គាហក ឬ បដិគ្គាហកៈ អ្នកទទួលយកទាន (អំណោយ)។ តាមក្រមរដ្ឋប្បវេណី មានន័យថា ភាគីម្ខាងនៃកិច្ចសន្យាប្រទានកម្ម ដែលយល់ព្រមទទួលយកនូវទ្រព្យសម្បត្តិ ពីទាយក ដោយមិនផ្តល់តម្លៃតបស្នង។
- Donee A recipient of a gift. Under the Civil Code: A party to a gift contract who agrees to accept property from a donor without providing consideration.
- បដិទាន ការស្តារឡើងវិញនូវស្ថានភាពដើម ឬការប្រគល់ត្រឡប់វិញ។ ឧទាហរណ៍៖ ការបង្វិលសងវត្ថុ ដែលកូនបំណុលបានប្រគល់ ឬសងប្រាក់ ដែលកូនបំណុលបានបង់
- Restitution Restoration of the original status quo or return of property/money. Example: Returning property/funds provided by a debtor or restoring estate property received without inheritance rights.
- ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ លិខិត ដែលមានទម្រង់ជាយថាភូត ចេញដោយអាជ្ញាធរមានសមត្ថកិច្ច សម្រាប់បញ្ជាក់អំពីសិទ្ធិកាន់កាប់របស់បុគ្គល ឬក្រុមណាមួយ។
- Certificate of possession An authentic instrument issued by a competent authority certifying possession right of an individual or group.
- បទដ្ឋានគតិយុត្ត
- វិធានច្បាប់ដែលនាំឱ្យមានតម្លៃបង្ខិតបង្ខំ (តម្រូវឱ្យអនុវត្តតាម) ទោះបីចេញពីប្រភពណាក៏ដោយ (ច្បាប់ សន្ធិសញ្ញា...)។
- Legal norm
- Enforceable rules binding compliance regardless of source (laws, treaties, etc.).
- បរិបាល អ្នកដឹកនាំ ត្រួតត្រា បញ្ជា។ ឧទាហរណ៍៖ បរិបាលនាវា ឬយន្តហោះជាដើម។
- Captain / Commander A leader, supervisor, or commander. Example: Captain of a ship or aircraft.
- បរិហារកេរ្តិ៍ ការលើកឡើងនូវទឡ្ហីករណ៍ ឬការទម្លាក់កំហុស ដោយអសុទ្ធចិត្ត ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬដល់កិត្តិសព្ទនៃបុគ្គលឬស្ថាប័ន
- Defamation Maliciously making allegations or accusations damaging the honor or reputation of an individual or institution through public statements, writings, drawings, or audiovisual communications.
- បិតុភាព ក្រសែជាតិ ដែលទាក់ទងពីឪពុកទៅកូន។
- Fatherhood / Paternity Lineage connecting a father to a child.
- បុគ្គលភាព ភាពពេញលក្ខណៈ ជាម្ចាស់សិទ្ធិ និងកាតព្វកិច្ច។
- Legal personality Full qualification to hold rights and obligations.
- បុគ្គលឯកជន បុគ្គល ដែលមានសិទ្ធិ និងកាតព្វកិច្ចនៅក្នុងទំនាក់ទំនងគតិយុត្ត និងដែលត្រូវគ្រប់គ្រងដោយនីតិឯកជន។
- Private person A person holding rights and obligations in legal relationships governed by private law.
- បុត្តភាព ក្រសែជាតិ ដែលទាក់ទងពីឪពុកម្តាយ ទៅកូនបង្កើតរបស់ខ្លួន។
- Affiliation Lineage linking parents to their biological children.
- បុព្វជន ជន ដែលកើតមុនហើយបង្កើតជនមួយពួកទៀត។ ឧទាហរណ៍៖ ជីដូន ជីតា ឪពុក ម្តាយ ជាបុព្វជនរបស់កូន ចៅ...
- Ascendant An ancestor who precedes and gives birth to a line of descendants. Example: Grandparents and parents are ascendants of children/grandchildren.
- បុព្វជាតិ
- តាមក្រមរដ្ឋប្បវេណី មានន័យថា ជន ដែលស្ថិតនៅក្នុងថ្នាក់ជាតិខ្ពស់ ជាងខ្លួន។ ឧទាហរណ៍៖ ជីដូន ជីតា ឪពុក ម្តាយ មាមីង...
- Ancestor
- In general terms: Same as ascendant.
- Under the Civil Code: A person belonging to a higher degree of kinship relative to oneself, e.g., grandparents, parents, aunts/uncles.
- បេតិកភណ្ឌវប្បធម៌ រាល់ស្នាដៃរបស់មនុស្ស និងរាល់ផលិតផលរបស់ធម្មជាតិ ដែលមានចរិតវិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រ សិល្បៈ ឬសាសនា ដែលឆ្លុះបញ្ចាំងនូវដំណាក់កាល នៃកាវិវត្តរបស់អរិយធម៌ ឬរបស់ធម្មជាតិ។
- Cultural heritage Human creations or natural works of scientific, historical, artistic, or religious nature reflecting stages of civilization or natural evolution.
- ប្រតិទិនសុរិយគតិ បញ្ជី ឬតារាងចុះចំនួន និងឈ្មោះ ថ្ងៃ ខែ សម្រាប់ប្រើនៅក្នុងមួយឆ្នាំ ដោយគិតតាមដំណើរនៃព្រះអាទិត្យ។
- Calendar year / Solar calendar A chart/list tracking days and months over a year based on the sun's motion.
- ប្រតិសិទ្ធិ បុគ្គល ដែលទទួលបន្តនូវសិទ្ធិ កាតព្វកិច្ចពីបុគ្គលដទៃ។
- Successor A person who succeeds to the rights and obligations of another.
- ប្រតិសិទ្ធិដោយឡែក បុគ្គល ដែលទទួលបន្តសិទ្ធិមួយ ឬច្រើនជាក់ស្តែង ផ្អែកតាមមូលហេតុនីមួយៗ។
- Particular successor A person who succeeds to specific individual rights based on particular legal grounds.
- ប្រតិសិទ្ធិសកល បុគ្គល ដែលទទួលបន្តនូវសិទ្ធិ និងកាតព្វកិច្ចទូទៅ ពីបុគ្គលដទៃ។
- Universal successor A person who succeeds to the entirety/general scope of rights and obligations of another.
- ប្រទានកម្ម កិច្ចសន្យា ដែលភាគីម្ខាងបង្ហាញឆន្ទៈផ្តល់ឱ្យទៅភាគីម្ខាងទៀត នូវទ្រព្យសម្បត្តិ ដោយមិនយកថ្លៃ ហើយភាគីម្ខាងទៀតយល់ព្រមទទួល។
- Donation A contract where one party expresses intent to transfer property to another gratuitously, and the other party accepts.
- ប្រធានសក្តិ ព្រឹត្តិការណ៍ ដែលកើតឡើងក្រៅពីឆន្ទៈមិនអាចប៉ាន់ស្មានជាមុន និងមិនអាចជម្នះបាន។
- Force majeure An unforeseeable, insurmountable event occurring beyond human control/will.
- ប្រាតិភោគ
- ការធានា ដល់ម្ចាស់បំណុលក្នុងការប្រមូលឥណទានរបស់ខ្លួនមកវិញ។
- មធ្យោបាយមួយដើម្បីធានាការសងកាតព្វកិច្ច។ - Security
- A guarantee to a creditor for credit recovery.
- A mechanism securing the performance of an obligation.
- ប្រាក់កក់
- ប្រាក់ ដែលបង់ដោយអ្នកទិញទៅឱ្យអ្នកលក់ នៅពេលបង្កើតកិច្ចសន្យា ដើម្បីធានាសិទ្ធិរបស់ខ្លួនក្នុងការរំលត់កិច្ចសន្យា។
- ប្រាក់បង់សម្រាប់ការធានាជួលវត្ថុអ្វីមួយ ហើយត្រូវសងវិញ នៅពេលប្រគល់វត្ថុនោះ ត្រឡប់ឱ្យវិញ ដោយគ្មានការខូចខាត។ - Earnest / Deposit
- Money paid by buyer to seller upon contract formation securing rights to rescind.
- Money deposited to guarantee a lease item, refundable upon returning the undamaged item.
- ផលធម្មជាតិ
- វត្ថុ ដែលកើតឡើង ហើយត្រូវបានធ្វើលទ្ធកម្ម តាមវិធីប្រើធម្មតា។
- ផលិតផល ដែលកើតអំពីដីធ្លី ឬកូនសត្វស្រុក ដែលកើតពីមេវាមក។ - Natural fruits / Natural produce
- Products generated and acquired through normal use.
- Land produce or offspring born to domestic animals.
- ផលប្រយោជន៍ពិសេស ទ្រព្យដែលបុគ្គល (សន្តតិជន) បានទទួលជាប្រទានកម្ម នៅក្នុងឱកាស អាពាហ៍ពិពាហ៍ ឬហេតុការណ៍ផ្សេងទៀត ឬដើម្បីមូលធននៃជីវភាពរស់នៅ ឬ ដែលបានទទួលជាអច្ច័យទានពីមតកជន។
- Special benefit Property acquired by a successor as a gift on marriage, life capital support, or via a testamentary gift from the deceased.
- ផលស៊ីវិល ប្រាក់ ឬវត្ថុផ្សេងៗ ដែលទទួលបានជាថ្លៃចំពោះការប្រើវត្ថុណាមួយ។ ឧទាហរណ៍៖ ការប្រាក់ ឬឈ្នួលផ្ទះជាដើម។
- Lawful fruit / Income of capital Money or items received as revenue/compensation for the use of a thing (e.g., interest, house rent).
- ផលុបភោគ សិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើអចលនវត្ថុ ដែលជាកម្មសិទ្ធិអ្នកដទៃ ក្នុងអំឡុងពេលណាមួយ ដែលមិនឱ្យលើសពីមួយជីវិត របស់ផលុបភោគី។
- Usufruct The right to use and enjoy fruits/profits from immovable property owned by another for a period not exceeding the usufructuary's lifetime.
- ផលុបភោគី បុគ្គល ដែលទទួលបានផលុបភោគ។
- Usufructuary The holder/grantee of a usufruct right.
- ពិន័យស៊ីវិល ទណ្ឌកម្មមួយប្រភេទ ដែលកំណត់ឱ្យអ្នកប្រព្រឹត្តខុសនឹងបញ្ញត្តិពិន័យច្បាប់ រដ្ឋប្បវេណី បង់ប្រាក់ពិន័យ តាមចំនួនណាមួយជាក់ស្តែង។
- Civil fine A sanction imposing a specific fine on a person who violates statutory civil rules.
- ព្យាករ ធ្វើឱ្យប្រាកដ ឱ្យជាក់ច្បាស់ ទាយ។
- Foresee To foresee, clarify, predict, or make certain.
- ព្យាកុលភាព
- ករណី ដែលកម្មសិទ្ធិ ឬសិទ្ធិប្រត្យក្សផ្សេងទៀត... ធ្លាក់ទៅលើបុគ្គលតែម្នាក់...
- មធ្យោបាយរំលត់កាតព្វកិច្ច ដែលជនម្នាក់ប្រមូលឱ្យមូលមកលើដៃខ្លួន តែម្នាក់នូវគុណភាពជាម្ចាស់បំណុលផង និងកូនបំណុលផង។ - Merger of rights
- A scenario where ownership and real rights vest in a single person.
- Extinction of an obligation when the roles of creditor and debtor combine in the same individual. - ភតិកៈ ភាគីម្ខាងនៃភតិសន្យា ដែលសន្យាថានឹងបង់ថ្លៃឈ្នួលដើម ដើម្បីជាថ្លៃសម្រាប់ការទទួលបាននូវសិទ្ធិប្រើប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយរបស់ភតិបតី។
- Lessee The party to a lease contract promising rent in exchange for rights to use and enjoy an item owned by a lessor.
- ភតិបតី ភាគីម្ខាងនៃភតិសន្យា ដែលសន្យាថា ឱ្យភតិកៈ ប្រើប្រាស់ និងអាស្រ័យផល ពីវត្ថុណាមួយដោយយកថ្លៃឈ្នួល។
- Lessor The party to a lease contract promising to allow a lessee use and enjoyment of property in exchange for rent.
- ភតិសន្យា កិច្ចសន្យាមួយ ដែលភាគីម្ខាងឱ្យភាគីម្ខាងទៀត ប្រើប្រាស់ និងអាស្រ័យផល ពីវត្ថុណាមួយដោយយកថ្លៃឈ្នួល
- Lease A contract where one party allows another party use and enjoyment of a thing in return for rental payments.
- ភាគបម្រុង ភាគនៃទ្រព្យសម្បត្តិរបស់មតកជន ដែលបច្ឆាញាតិផ្ទាល់ ឬឪពុក ម្តាយ ឬជីដូន ជីតា និង សហព័ទ្ធរបស់មតកជននោះ អាចទាមទារបាន តាមការកំណត់របស់ច្បាប់។
- Legally secured portions The statutorily reserved portion of a deceased's estate that direct descendants, parents, grandparents, or surviving spouse can claim by law.
- ភារធារី
- សមាជិកបេសកកម្មការទូតទទួលបន្ទុក...
- តាមក្រមរដ្ឋប្បវេណី មានន័យថា មន្ត្រីការទូត ដែលទទួលភារកិច្ចជា មន្ត្រីអត្រានុកូលដ្ឋាន ប្រចាំស្ថានទូត។
- Chargé d'affaires
- Acting head of diplomatic mission.
- Under the Civil Code: A diplomatic officer tasked with civil registrar duties at an embassy.
- មតក ទ្រព្យសម្បត្តិជាកេរទាំងឡាយ ដែលបុគ្គលម្នាក់ (មតកជន) បានបន្សល់ទុកក្រោយពេលស្លាប់។
- Estate / Heritage All property left behind by a deceased individual upon death.
- មតកជន ជន ដែលបានស្លាប់ទៅហើយ។
- Deceased A person who has passed away.
- មតកសាសន៍ លិខិតបណ្តាំ ដែលបុគ្គលម្នាក់បានធ្វើឡើងតាមទម្រង់ ដែលកំណត់ដោយច្បាប់ ដើម្បីសម្តែងឆន្ទៈចុងក្រោយ អំពីការចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួនជាអាទិ៍ បន្ទាប់ពីមរណភាព។
- Testament / Will A legal document executed according to statutory forms expressing a person's final wishes regarding property distribution after death.
- មហន្តរាយ សេចក្តីវិនាសបាត់បង់។
- Destruction Total loss or destruction.
- មហាសន្និបាតសមាជិក
- ការប្រជុំពេញអង្គ របស់នីតិបុគ្គលសាជីវកម្ម...
- អង្គការសម្រេចថ្នាក់ខ្ពស់បំផុត នៃនីតិបុគ្គលសាជីវកម្ម... - General meeting of members / General assembly
- A plenary meeting of members of an incorporated association to approve key affairs.
- The highest decision-making body of an incorporated association.
- មាត្រដ្ឋាន រង្វាស់ រង្វាល់ ខ្នាត កម្រិត បែប ប្រភេទ ដែលជាមូលដ្ឋាននៃការវិនិច្ឆ័យ ។
- Criteria / Standard Measures, standards, units, levels, or types serving as the basis for judgment.
- មូលបត្រ ប័ណ្ណ ដែលតំណាងឱ្យសិទ្ធិលើកម្មសិទ្ធិរបស់ម្ចាស់ប័ណ្ណនោះទៅលើក្រុមហ៊ុន (ឧ.ប័ណ្ណហ៊ុន) តំណាងឱ្យទំនាក់ទំនងផ្នែកឥណទាន...
- Security Documents representing ownership rights in a company (e.g., shares), credit relations (e.g., treasury bonds), or other legal entitlements.
- មូលបត្រឥណទាន (ឧបករណ៍អាចជួញដូរបាន)
- តាមក្រមរដ្ឋប្បវេណី មានន័យថា មូលបត្រ ដែលតំណាងឱ្យផលប្រយោជន៍ (សិទ្ធិ) ជាទ្រព្យសម្បត្តិ...
- តាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ... - Negotiable instrument
- Under Civil Code: A security representing property rights transferable via instrument presentation.
- Under Banking Law: Tradeable credit instruments issued by state/financial entities to borrow funds from the public.
- មូលហេតុគតិយុត្ត មូលដ្ឋាន ដែលធ្វើឱ្យសកម្មភាពជាក់លាក់ណាមួយ មានភាពត្រឹមត្រូវតាមច្បាប់។ ឧទាហរណ៍៖ សិទ្ធិជួល គឺជានិងមូលហេតុគតិយុត្តនៃការកាន់កាប់របស់ភតិកៈ។
- Legal basis The foundation validating a specific act legally. Example: A lease right serves as the legal basis for a lessee's possession.
- មោឃភាព
- ភាពគ្មានអានុភាពតាមផ្លូវច្បាប់...
- ទណ្ឌកម្ម ដែលប្រកាសដោយចៅក្រមលុបបំបាត់ចោលជាប្រត្យក្សនូវលិខិតគតិយុត្ត... - Nullity
- Lack of legal effect due to procedural violations.
- Judicial sanction invalidating a legal act/document retroactively for failing statutory requirements.
វាក្យសព្ទ យ-វ
- រតនសម្បត្តិ
- តាមក្រមរដ្ឋប្បវេណី មានន័យថា ចលនវត្ថុប្រចាំត្រកូល ដែលជាកេរដំណែលពីបុព្វជន។
- Ancestral heirloom
- General meaning: Valuable objects.
- Under Civil Code: Family movable property inherited from ancestors.
- រូបវន្តបុគ្គល មនុស្សពិតតាមធម្មជាតិ ដែលផ្ទុយនឹងនីតិបុគ្គល។
- Natural person A natural human being, as opposed to a legal entity.
- រូបិយវត្ថុ ឧបករណ៍កំណត់ដោយច្បាប់ ដែលប្រើប្រាស់ជាមធ្យោបាយសម្រាប់ដោះដូរ។ ឧទាហរណ៍៖ ប្រាក់រៀល ជារូបិយវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជា។
- Money Legally established medium of exchange. Example: The Riel is the legal currency of Cambodia.
- លក្ខន្តិកៈ លិខិតបង្កើតនីតិបុគ្គល ដែលមានចុះនិទ្ទេសចាំបាច់ ខ្វះមិនបាន អំពីចំណុចសំខាន់ៗដូចជា គោលបំណង នាមករណី ទីតាំងនៃទីស្នាក់ការកណ្តាល...
- Memorandum and articles of association / By(e)-laws Constitutive document of a legal entity stating mandatory details such as purpose, name, and headquarters location.
- លទ្ធកម្ម
- ការទទួលបាន។
- ការបានឡើងជាម្ចាស់សិទ្ធិនៃវត្ថុណាមួយ ដោយការងាររបស់ខ្លួនក្តី ដោយទិញ ឬដោយដូរក្តី។ - Acquisition
- The act of acquiring/obtaining.
- Obtaining ownership rights over property through work, purchase, or exchange.
- លិខិតយថាភូត លិខិត ធ្វើឡើងតាមទម្រង់ច្បាប់ ដោយមន្ត្រីសាធារណៈ ដែលត្រូវបានអនុញ្ញាតឱ្យប្រតិបត្តិមុខងារនោះ...
- Authentic deed A deed executed in statutory form by an authorized public officer (narrowly defined as deeds drafted by a notary public).
- វត្ថុចម្បង វត្ថុ ដែលជាតួប្រធាននៃវត្ថុចំណុះ។
- Principal thing A primary object to which an accessory thing is attached.
- វត្ថុចំណុះ វត្ថុ ដែលមិនមែនជាសមាសភាគនៃវត្ថុចម្បង ហើយដែលកម្មសិទ្ធិករនៃវត្ថុចម្បង បានភ្ជាប់ទៅនឹងវត្ថុចម្បង ក្នុងគោលបំណងសេដ្ឋកិច្ចនៃវត្ថុចម្បងជាបន្តបន្ទាប់។
- Accessory thing An object not forming a component part of a principal thing, attached by the principal owner to serve its ongoing economic purpose.
- វិការៈ ការប្រែប្រួលចាកពីរូបភាពប្រក្រតី។
- Defect Deviation or fault from normal condition/form.
- វិជ្ជាជីវៈ មុខតំណែង មុខការ របរសម្រាប់ចិញ្ចឹមជីវិត។
- Occupation Position, profession, or livelihood trade.
- វិសាលភាព ទំហំ ភាពទូលំទូលាយ ភាពលាតសន្ធឹង។
- Scope Magnitude, extent, or breadth.
- វិសុណ្ហាបនិក
- ការប្រគល់វត្ថុ ដែលកំពុងមានវិវាទទៅឱ្យតតិយជនណាម្នាក់ថែរក្សា។
- Sequestrator / Sequestration
- Custodian of property under dispute.
- Entrusting disputed property to a third party for safekeeping.
វាក្យសព្ទ ស-អ
- សកម្មភាព តាមក្រមរដ្ឋប្បវេណីមានន័យថា ការបង្ហាញឆន្ទៈ តាមរយៈកិច្ចសន្យា ឬជាឯកតោភាគី។
- Act Under the Civil Code: Expression of intent via contract or unilateral act.
- សកម្មភាពសុពល សកម្មភាព ដែលធ្វើឡើងស្របតាមលក្ខខណ្ឌតម្រូវ ដោយច្បាប់ និងមានអានុភាពតាមផ្លូវច្បាប់។
- Valid act An act complying with statutory conditions carrying binding legal effect.
- សកម្មភាពឯកតោភាគី សកម្មភាព ដែលបង្កើត កែប្រែ ឬរំលត់នូវកាតព្វកិច្ច ដោយការបង្ហាញឆន្ទៈនៃការចាត់ចែងទ្រព្យ ដោយភាគីតែម្ខាង...
- Unilateral act An act creating, modifying, or extinguishing obligations by a single party's disposition of intent or exercise of legal rights.
- សច្ចានុមតិ
- ការយល់ព្រមទទួលស្គាល់ ដែលមានអានុភាពប្រត្យក្ស...
- ការទទួលស្គាល់របស់ភាគី ចំពោះសកម្មភាពបណ្តឹង ដែលបានធ្វើឡើងដោយបុគ្គលដែលខ្វះសិទ្ធិតំណាង... - Ratification
- Retroactive approval validating a non-compliant legal act.
- Approval by a party confirming lawsuit actions performed by an unauthorized representative retroactively. - សន្តតិកម្ម ការផ្ទេរនូវសិទ្ធិ និងករណីយកិច្ចរបស់មតកជនទៅឱ្យសន្តតិជនម្នាក់ ឬច្រើននាក់ តាមឆន្ទៈ ឬតាមច្បាប់។
- Succession Transfer of rights and duties of the deceased to one or more heirs by will or operation of law.
- សន្តតិជន ជន ដែលទទួលបន្តនូវសិទ្ធិ និងករណីយកិច្ចរបស់មតកជនតាមរយៈសន្តតិកម្ម។
- Successor An heir inheriting rights and duties from a deceased person through succession.
- សមត្ថជន ជនទាំងឡាយ ក្រៅពីជននៅក្នុងក្រោមអាណាព្យាបាលទូទៅ និងក្រៅពីជននៅក្នុងក្រោមហិតូបត្ថម្ភ និងអនីតិជន...
- Person of full capacity Persons not under general guardianship, curatorship, or minority (unless emancipated).
- សមត្ថភាព លក្ខណៈសម្បត្តិរបស់បុគ្គល ដែលតម្រូវដោយច្បាប់រួមមាន៖ សមត្ថភាពទទួលសិទ្ធិ, សមត្ថភាពខាងឆន្ទៈ, សមត្ថភាពក្នុងការធ្វើសកម្មភាព
- Capacity Statutory qualifications including legal capacity to hold rights, mental capacity to appreciate acts, and capacity to perform binding legal acts.
- សន្ធិសញ្ញា កិច្ចព្រមព្រៀងអន្តរជាតិ ដែលធ្វើឡើងជាលាយលក្ខណ៍អក្សររវាងរដ្ឋនិងរដ្ឋ រវាងរដ្ឋនិងអង្គការអន្តរជាតិ
- Treaty Written international agreement between states/international organizations creating legal effects under public international law.
- សមាសភាគនៃវត្ថុ ភាគនៃវត្ថុ ដែលរួមបញ្ចូលជាវត្ថុតែមួយ ហើយដែលមិនអាចបែងចែកបាន ដោយមិនបំបែកវត្ថុនោះ
- Components of a thing Integral parts forming a single entity that cannot be severed without destruction or alteration of character.
- សហគមន៍
- ដំណើរជាមួយគ្នា ប្រជុំភូមិ ឬតំបន់...
- ក្រុមមនុស្ស ដែលចងភ្ជាប់ដោយតំបន់ ទំនាក់ទំនងញាតិលោហិត... - Community
- Village or regional group engaged jointly.
- A group bound by region, kinship, traditions, or religion.
- សហព័ទ្ធ ប្តី ឬប្រពន្ធ ឬទាំងប្តី ទាំងប្រពន្ធដែលទទួលបានឋានៈជាសហព័ទ្ធនេះ ក្រោយពីបានចុះបញ្ជីអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់។
- Spouse A husband or wife who acquired legal marital status following lawful marriage registration.
- សហសន្តតិជន អ្នកដែលត្រូវចូលរួមក្នុងការចែកមរតកណាមួយ (មើល.ប. សន្តតិជន)។
- Co-successor Co-heirs sharing in an estate partition (see Successor).
- សាខាញាតិ ជាតិ ដែលបែកចេញជាមែកធាងពីអ្នកបង្កើតរួម ដូចជា បងប្អូនបង្កើត មីង មា ក្មួយ បងប្អូនជីដូនមួយ។
- Collateral relative Relatives branching from a common ancestor: siblings, aunts, uncles, nieces, nephews, cousins.
- សាធនភាព ភាពដែលអាចសងបំណុលទាំងអស់ តាមការកំណត់ត្រូវសង។
- Solvency Ability to satisfy all debts as they fall due.
- សារការី មន្ត្រីសាធារណៈ ដែលមានមុខងារធ្វើលិខិតយថាភូតបញ្ជាក់អំពីលក្ខណៈ ពិតប្រាកដត្រឹមត្រូវ...
- Notary public A public officer tasked with certifying authentic acts, preserving deeds, and issuing certified copies.
- សារវន្ត ដែលមានសារប្រយោជន៍ ដែលសំខាន់ជាមូលដ្ឋាន ប្រកបដោយខ្លឹមសារ។
- Fundamental Essential, fundamental, or material in substance.
- សិទ្ធិឃាត់ទុក សិទ្ធិប្រាតិភោគប្រត្យក្សមួយប្រភេទ របស់អ្នកកាន់កាប់វត្ថុអ្នកដទៃ ដែលមានសិទ្ធិលើបំណុល ក្នុងការឃាត់ទុកវត្ថុនោះ...
- Right of retention A real security right allowing a possessor of another's property to retain it until credit claims are settled.
- សិទ្ធិជួលអចិន្ត្រៃយ៍ សិទ្ធិជួលអចលនវត្ថុ ដែលមានរយៈពេលចាប់ពី ១៥ឆ្នាំឡើងទៅ។
- Perpetual lease right / Long lease right A right to lease immovable property for a duration of 15 years or more.
- សិទ្ធិប្រត្យក្ស ឬសិទ្ធិ បណ្ណិក សិទ្ធិគ្រប់គ្រងដោយចំពោះលើវត្ថុ ដែលអាចអះអាងចំពោះបុគ្គលដទៃ ទៀតបាន។
- Real right A direct right over a thing enforceable against third persons.
- សិទ្ធិប្រាតិភោគប្រត្យក្ស សិទ្ធិប្រត្យក្សមួយប្រភេទ រួមមាន សិទ្ធិឃាត់ទុក ឯកសិទ្ធិ សិទ្ធិលើការបញ្ចាំ ហ៊ីប៉ូតែច និងសិទ្ធិប្រាតិភោគដោយអនុប្បទាន...
- Real security right A category of real rights securing obligations including rights of retention, privileges, pledges, hypothecs, and security rights by transfer.
- សិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផលលើអចលនវត្ថុ ត្រឹមភ្នែកនៃសេចក្តីត្រូវការរបស់ម្ចាស់ សិទ្ធិ និងគ្រួសាររបស់ខ្លួន។
- Right of use The right to enjoy profits from immovable property strictly to the extent of personal and family needs.
- សិទ្ធិលើការបញ្ចាំ សិទ្ធិកាន់កាប់វត្ថុ ដែលបានពីកូនបំណុល ឬ តតិយជនដើម្បីធានាសិទ្ធិ លើបំណុលរបស់ខ្លួន...
- Pledge A right to hold property provided by a debtor or third party to secure claims with priority over other creditors.
- សិទ្ធិអាស្រ័យនៅ សិទ្ធិកាន់កាប់ មួយចំណែកនៃអគារត្រឹមភ្នែកនៃសេចក្តីត្រូវការសម្រាប់ ការរស់នៅរបស់ម្ចាស់សិទ្ធិអាស្រ័យនៅ និងគ្រួសាររបស់ខ្លួន។
- Right of residence The right to occupy a portion of a building strictly to meet residential needs of the holder and family.
- សិល្បការ្យ ផលទាំងពួងដែលកើតមកពីស្នាដៃមនុស្ស។
- Workmanship Any work or output produced by human hands/craft.
- សុពលភាព ភាវៈមានអានុភាពអនុវត្តតាមផ្លូវច្បាប់។
- Validity The state of having legal force and effect.
- សេវភាព
- បន្ទុកដែលផ្ទុកលើអចលនវត្ថុមួយ...
- Easement
- An encumbrance placed on servient land to benefit dominant land owned by another.
- ស្ថាប័នរដ្ឋបាល
- តាមក្រមរដ្ឋប្បវេណីនេះ មានន័យថា ស្ថាប័នសាធារណៈ ដែលច្បាប់ ការងារប្រគល់អំណាចឱ្យ។
- Administrative governmental institution
- An institution executing public administration.
- Under Civil Code: A public agency empowered by labor law.
- សុំកូនធម្មតា ការសុំកូន ដែលកូននោះអាចជាអនីតិជន ឬ នីតិជន ដោយមិនកាត់ផ្តាច់ ជាតិភាពពីឪពុកម្តាយបង្កើត ហើយការសុំនេះត្រូវសម្រេចដោយតុលាការ។
- Adoption of a minor or adult that does not sever legal lineage from biological parents, decreed by a court.
- សុំកូនពេញលេញ ការសុំអនីតិជន ដែលមានអាយុក្រោម ៨ឆ្នាំយកធ្វើជាកូនសុំ ដោយបញ្ចប់ ជាតិភាពជាមួយនិងញាតិលោហិតនៃឪពុកម្តាយបង្កើត...
- Full adoption Adoption of a minor under 8 years terminating kinship ties with biological blood relatives, decreed by a court.
- ស្វីការ ការសម្តែងឆន្ទៈ ដែលបុគ្គលម្នាក់បានបញ្ចេញការយល់ព្រមរបស់ខ្លួន ចំពោះសំណើដែលបុគ្គលដទៃបានស្នើមកខ្លួនដើម្បីបង្កើតកិច្ចសន្យា។
- Acceptance Expression of assent by an offeree agreeing to an offer to form a contract.
- ហានិភ័យ ការប្រឈមនឹងការខូចខាត ឬការបាត់បង់។
- Risk Exposure to damage or loss.
- ហិតូបត្ថម្ភ ការគ្រប់គ្រងលើជនដែលមានសមត្ថភាពតិចតួចពេកក្នុងការយល់ដឹង និង វិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួន...
- Partial guardianship / Curatorship Legal protection provided to individuals lacking full capacity to appreciate legal consequences due to mental impairment.
- ហិតូបត្ថម្ភកៈ ជនដែលតុលាការចាត់តាំងឱ្យអនុវត្តហិតូបត្ថម្ភ (មើល.ប. ហិតូបត្ថម្ភ)។
- Curator A person appointed by the court to exercise curatorship (see Curatorship).
- ហ៊ីប៉ូតែក សិទ្ធិប្រាតិភោគប្រត្យក្សមួយប្រភេទ។ ហ៊ីប៉ូតែច ផ្តល់ឱ្យម្ចាស់បំណុលនូវ សិទ្ធិទទួលបានការសង ចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ដោយមិនផ្ទេរការកាន់កាប់។
- Hypothec Real security right granting preferential claim recovery on pledged immovable property without transferring possession.
- ហ៊ីប៉ូតែចធានាបំណុល អណ្តែត ហ៊ីប៉ូតែចមួយប្រភេទ ដែលអាចបង្កើតដើម្បីធានាកាតព្វកិច្ចមិនកំណត់ ដែលកើតមានឡើង រវាងម្ចាស់បំណុល និងកូនបំណុល
- Hypothec for floating debt A hypothec created to secure unspecified recurring transaction debts up to a stipulated maximum cap.
- អង្គហេតុ រឿងហេតុ ដែលកើតឡើងនាំឱ្យមានបច្ច័យគតិយុត្ត ជាកំណត់។
-
Fact Circumstances occurring that produce specific legal consequences.
- អចលនវត្ថុ
- សិទ្ធិប្រត្យក្ស ឬសិទ្ធិបណ្ណិកលើអចលនវត្ថុ
- Immovable / Real estate
- Land and structures attached to land that cannot be moved.
- Real rights or claims over immovable property designated by law. - អច្ច័យទាន ប្រទានកម្មដែលម្ចាស់បណ្តាំធ្វើទៅឱ្យមនុស្សម្នាក់ឬច្រើននាក់នូវទ្រព្យសម្បត្តិ របស់ខ្លួនតាមរយៈមតកសាសន៍។
- Testamentary gift A gift made by a testator disposing property via a will.
- អច្ច័យទានមានកំណត់ ប្រទានកម្ម ដែលកំណត់ទ្រព្យសម្បត្តិជាក់ស្តែង ទៅឱ្យមនុស្សម្នាក់ ឬច្រើន នាក់ តាមរយៈមតកសាសន៍។
- Specific testamentary gift A testamentary gift of specific, designated assets to named beneficiaries.
- អច្ច័យទានសកល ប្រទានកម្ម ដែលម្ចាស់បណ្តាំធ្វើទៅឱ្យមនុស្សម្នាក់ ឬច្រើននាក់នូវទ្រព្យសម្បត្តិ ទាំងអស់ ឬមួយផ្នែក ដែលកំណត់ទៅតាមភាគតាមរយៈ មតកសាសន៍។
- Residuary testamentary gift / Universal testamentary gift A testamentary gift of the whole estate or proportional shares of the entire estate.
- អច្ច័យលាភី បុគ្គលដែលបានទទួលអច្ច័យទាន។
- Testamentary donee a beneficiary receiving a testamentary gift.
- អច្ចាសន្ន គ្រោះថ្នាក់ ដែលរៀបនឹងកើតឡើងយ៉ាងពិតប្រាកដ។
- Impending danger Peril or harm imminent and certain to occur.
- អឌ្ឍសិទ្ធិ ស្ថានភាពនៃជន ដែលមានកម្មសិទ្ធិលើដីជាប់គ្នា មានកម្មសិទ្ធិរួម ដោយមាន ភាគអវិភាគលើជញ្ជាំង ឬកំផែង
- Indivisible joint-ownership Joint ownership of boundary walls, ditches, or fences between adjacent landowner properties.
- អត្តាធីនភាព ស្ថានភាពមួយ ដែលផ្តល់ឱ្យអនីតិជនបានរួចផុត ពីអាណាព្យាបាលសម្រាប់ អនីតិជន ឬរួចផុតពីអំណាចមេបា
- Emancipation Status releasing a minor from guardianship or parental authority, bestowing full adult legal capacity.
- អត្រានុកូលដ្ឋាន ចំណងរួមភ្ជាប់សញ្ជាតិទៅនឹងរដ្ឋ និងឋានៈនៅក្នុងគ្រួសារ... ឧទាហរណ៍៖ លិខិតអត្រានុកូលដ្ឋានរួមមាន សំបុត្រកំណើត
- Civil status Legal status linking nationality and family relations. Example: Civil status records include birth, marriage, and death certificates.
- អធិលាភ តម្លៃលើសនៃទ្រព្យណាមួយពីតម្លៃមុន។
- Added value Increase in property value over previous valuation.
- អធិការ តាមក្រមរដ្ឋប្បវេណី មានន័យថា បុគ្គលដែលតុលាការជ្រើសតាំងដើម្បីធ្វើការស្រាវជ្រាវអំពីទ្រព្យសម្បត្តិ
- Inspector Under Civil Code: Court-appointed officer tasked with investigating non-cash property contributions made to a legal entity.
- អនីតិជន ជន ដែលមិនទាន់គ្រប់អាយុតាមច្បាប់កំណត់ ឬ ជនដែលមានអាយុក្រោម ១៨ឆ្នាំ។
- Minor An individual under legal age (under 18 years old).
- អនុតំណាង អ្នកដែលជ្រើសតាំងឡើង ដោយអ្នកតំណាង ហើយដែលមានសិទ្ធិ និងករណីយកិច្ចចំពោះម្ចាស់សិទ្ធិ
- Secondary representative A sub-agent appointed by a representative holding direct rights and duties toward the principal.
- អនុប្បទាន ការផ្ទេរសិទ្ធិ ឬទ្រព្យសម្បត្តិរបស់បុគ្គលណាម្នាក់ ដែលជាអនុប្បទាយី ទៅឱ្យបុគ្គលម្នាក់ទៀត
- Transfer / Assignment Transfer of rights or property from an assignor to an assignee (e.g., share transfer).
- អភ័ព្វបុគ្គល បុគ្គលដែលពុំអាចក្លាយជាសន្តតិជន ឬពុំអាចទទួលទ្រព្យសម្បត្តិតាម មតកសាសន៍បាន។
- Person disqualified for succession A person legally disqualified from inheriting or receiving testamentary gifts.
- អភិបាល
- អ្នកគ្រប់គ្រង ការគ្រប់គ្រង។
- តាមក្រមរដ្ឋប្បវេណី មានន័យថា អង្គភាពមួយដើម្បីអនុវត្តកិច្ចការ របស់នីតិបុគ្គល។ - Manager / Management
- Administrator or management act.
- Under Civil Code: Executive body administering affairs of a legal entity.
- អយ្យការ ស្ថាប័ន ដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា និងការពារផលប្រយោជន៍ សាធារណៈ។
- Public prosecution / Prosecution department Institution empowered to initiate public prosecution and defend public interest.
- អវិភាគីយ៍ ដែលមិនអាចបំបែកបាន។
- Indivisible Incapable of being divided.
- អសាធនីយ៍ ដែលគ្មានលទ្ធភាពសងបំណុលទាំងអស់បាន។
- Insolvent Lacking liquidity or capacity to discharge total debts.
- អហេតុកផល (សេចក្តីចម្រើនដោយឥតហេតុ) ការទទួលផលប្រយោជន៍ដោយសារទ្រព្យសម្បត្តិ ឬពលកម្មរបស់អ្នកដទៃ ដោយគ្មានមូលហេតុ តាមផ្លូវច្បាប់
- Unjust enrichment Retaining benefits/profits derived from another's property or labor without legal justification causing loss to the other party.
- អាជ្ញាយុកាល អំឡុងពេលមួយ ដែលកំណត់ដោយច្បាប់។ ការកន្លងហួសនៃអំឡុងពេល នេះ បង្កើតឱ្យមានអានុភាពនៃលទ្ធកម្ម ឬការរលត់សិទ្ធិណាមួយ។
- Prescription A statutory period whose expiration causes acquisition or extinction of legal rights.
- អាណត្តិ កិច្ចសន្យាមួយដែលភាគីម្ខាង ហៅថា អាណត្តិទាយកប្រគល់សិទ្ធិអំណាច ទៅឱ្យភាគីម្ខាងទៀត ហៅថា អាណត្តិគាហក
- Mandate A contract whereby a Mandator authorizes a mandatary to manage business affairs on their behalf.
- អាណាព្យាបាល ការគ្រប់គ្រង បីបាច់ថែរក្សាទ្រព្យសម្បត្តិ រូបកាយ របស់អនីតិជន ដែលគ្មាន អ្នកអនុវត្តអំណាចមេបា ឬរបស់អសមត្ថជន។
- Guardianship Legal care and administration of person and property of a minor lacking parental authority, or an incapacitated person.
- អាទិភាព ភាពខាងដើម ភាពដំបូង ការផ្តល់ប្រៀបឱ្យមុនគេ។
- Priority Precedence or preference granted over others.
- អានុភាព ផលគតិយុត្ត ដែលកើតចេញពីលិខិតគតិយុត្ត ដូចជា កិច្ចសន្យា ច្បាប់ សេចក្តីសម្រេចរបស់តុលាការ
- Effect Legal outcomes resulting from legal acts, contracts, laws, or court rulings.
- អានុភាពប្រត្យក្ស
- ឥទ្ធិពលទៅលើសកម្មភាពពីអតីតកាល
- អានុភាពនៃលក្ខខណ្ឌគតិយុត្ត ដែលមានទៅលើសកម្មភាពពីអតីតកាល។ - Retroactive effect Legal validity applied retrospectively to past acts upon fulfillment of legal conditions.
- អាហារកាតព្វកិច្ច កិច្ច ដែលត្រូវតែបំពេញតាមច្បាប់ ឬតាមសេចក្តីសម្រេចរបស់តុលាការ ដែលតម្រូវឱ្យបុគ្គលម្នាក់ ឬច្រើននាក់ផ្តល់នូវប្រាក់ ឬទ្រព្យ
- Alimentary obligation Statutory or judicial duty requiring a person to provide maintenance/financial support to relatives.
- អំណាចមេបា សិទ្ធិ និងករណីកិច្ចក្នុងការបីបាច់ថែរក្សាកូន ដែលជាអនីតិជន និងគ្រប់គ្រង លើទ្រព្យសម្បត្តិរបស់កូននោះ។
- Parental power Rights and duties to care for minor children and manage their estate.
- អំពើអនីត្យានុកូល អំពើ ដែលបំពានដោយខុសច្បាប់លើសិទ្ធិ ឬផលប្រយោជន៍អ្នកដទៃ ដោយកំហុសចេតនា ឬ អចេតនា។
- Tort An unlawful act infringing upon another's rights or interests intentionally or negligently.
- ឧបកម្មសិទ្ធិអវិភាគ ស្ថានភាពដែលបុគ្គលច្រើននាក់មានសិទ្ធិលើទ្រព្យសម្បត្តិដែលក្រៅពីកម្មសិទ្ធិ
- Quasi-indivisible property Status where multiple individuals hold rights over non-ownership property (e.g., shared usufruct, rights of use/residence).
- ឧបភោគីនៃសិទ្ធិលើបំណុល អ្នក ដែលមិនមែនជាម្ចាស់បំណុល តែមើលទៅ ហាក់ដូចជាម្ចាស់បំណុល។
- Quasi-holder of claim A person who is not the true creditor but appears as such.
- ឧបាគមន៍ លទ្ធកម្មសិទ្ធិលើវត្ថុដោយសារជាប់គ្នា ការឡាយច្របល់គ្នា ឬការកែច្នៃវត្ថុ។
- Accession Acquisition of ownership resulting from attachment, commingling, or specification/transformation of things.
- ឧបាទេសកម្ម ឋានៈមួយ ដែលបុគ្គលម្នាក់ទទួលជំនួសបុគ្គលណាមួយតាមផ្លូវច្បាប់ (ឧបាទេសកម្មអាចសំដៅ ទៅលើវត្ថុផងដែរ)។
- Subrogation Legal substitution of one person (or thing) into the rights and position of another.
- ឧបាទេសិក ជន ដែលទទួលស្នងសិទ្ធិតាមផ្លូវច្បាប់ ឬទទួលស្នងការទាមទាររបស់បុគ្គល ម្នាក់ទៀតតាមរយៈឧបាទេសកម្ម។
- Subrogee A person subrogated to another's legal claims and rights
- ឯកច្ឆន្ទ ដែលមានការយល់ព្រមទាំងអស់គ្នា។
- Unanimous Characterized by complete mutual consent/agreement of all parties.
- ឯកសិទ្ធិ សិទ្ធិ ដែលទទួលបាននូវការសងពីទ្រព្យដែលជាកម្មវត្ថុនៃឯកសិទ្ធិ ដោយ មានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត។
- Privilege A legal right allowing preferential recovery of debts from specific subject property ahead of other cred
About Us
Our team has been successfully renovating apartments and houses for 15 years from scratch to completion to full readiness for occupancy. Before starting work, our specialists calculate the most accurate list of work, help with the selection and purchase of materials at a cost-effective rate, and after signing the contract, they will carry out turnkey repairs without missing deadlines and within the allowed time. And as a bonus, a 3-year repair warranty is provided.